Sir Alex ​ត្រូវ​គេ​រាយការណ៍​ថា​មក​ណែនាំ Solskjaer ​ផ្ទាល់ ​ក្នុង​ការ​ដឹក​នាំ Man Utd ​

លោក Solskjaer ​ត្រូវ​បាន​តែងតាំង​មក​ដឹក​នាំ​ក្រុម Manchester United ​បណ្ដោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពី​ក្លឹប​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​លោក Jose Mourinho ​កាល​ពី​សប្ដាហ៍​មុន។

ក្នុង​ការ​ដឹក​នាំ​ដំបូង​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​ហាក់​ដូច​ជា​ប្លែក​ជាង​មុន ជា​ពិសេស​ការ​ប្រកួត​ដំបូង​បាន​យក​ឈ្នះ​លើ​ក្រុម Cardiff City ​ដល់​ទៅ ៥-១ ​ឯ​ណោះ។ ជ័យជម្នះ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​សប្បាយ​ចិត្ត​វិញ ​ក្រោយ​ពី​ខកខាន​រក​គ្រាប់​បាល់​បាន​៥​គ្រាប់​នេះ​ជា​យូរ​មក​ហើយ ​តាំង​ពី​លោក Sir Alex ​ចាកចេញ​ទៅ។

មួយ​វិញ​ទៀត ​មាន​ប្រភព​បាន​បញ្ជាក់​ថា​លោក Sir Alex ​ដែល​បច្ចុប្បន្ន​មាន​តួ​នាទី​ជា​ប្រធាន​កីឡា​នៅ Man Utd ​បាន​មក​ណែនាំ​ផ្ទាល់​តែ​ម្ដង​ដល់​លោក Solskjaer ​ក្នុង​ការ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នេះ។ មិនត្រឹម​តែ​លោក​ម្នាក់​ទេ សូម្បី​តែ​ជំនួយ​ការ Mike Phelan ​ក៏​បាន​ទទួល​យោបល់​ពី​លោក Sir Alex ​ផង​ដែរ។ កត្តា​នេះ​ហើយ ​កាន់​តែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​ចិត្ត​ថែម​ទៀត ​នៅ​ពេល​ដែល​មាន​វីរបុរស​របស់​ខ្លួន​មក​ដឹក​នាំ​ក្រុម​វិញ​ដូច្នេះ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT