ក្រុមបាល់ទាត់ Spurs ពិតជាលេងបានល្អមែនទែន ដោយមិនទុកមុខដល់ក្រុមម្ចាស់ផ្ទះ Everton ឡើយ ពោលគឺយកឈ្នះក្នុងលទ្ធផល ៦-២ ឯណោះ។
ការប្រកួតដែលមានគ្រាប់បាល់ច្រើនយ៉ាងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តនិងទស្សនាមែនទែន។ ជាក់ស្ដែងក្រុមម្ចាស់ផ្ទះជាអ្នករកគ្រាប់បាល់បានមុនថែមទៀតនោះ ដោយ Walcott ធ្វើបានសម្រេចនៅនាទី២១។ ក្រោយពីត្រូវគេនាំមុខនេះហើយ Spurs ក៏ព្យាយាមស្វែងរកគ្រាប់បាល់បានវិញ នៅនាទី២៧ ដោយ Son មុនពេល Alli ថែមបានគ្រាប់ទី២នៅនាទី៣៥។ ជិតនឹងចប់ការប្រកួតទៅហើយ Harry Kane ក៏ថែមបានគ្រាប់បាល់ទី៣ទៀតនៅនាទី៤២។ ចប់វគ្គទី១ ក្រុម Spurs នាំមុខ Everton ក្នុងលទ្ធផល ៣-១។
ឈានដល់តង់ទី២ បានបន្តិច Erikson ក៏រកបាន១គ្រាប់ទៀតឱ្យក្រុម Spurs នៅត្រឹមនាទី៤៨។ កន្លងបាន៣នាទី Sigurosson ក៏រកបាន១គ្រាប់វិញឱ្យម្ចាស់ផ្ទះ Everton នៅនាទី៥១។ យ៉ាងណាមិញ ក្រុមនេះ ក៏បានព្យាយាមវាយសម្រុកបន្ដទៀតដើម្បីរកគ្រាប់បាល់បន្ថែម។ ប៉ុន្តែការវាយសម្រុកនោះ មិនមានផលឡើយ ផ្ទុយទៅវិញគឺត្រូវ Spurs ថែមបាន២គ្រាប់ទៀត ដោយ son នាទី៦១ និង Kane នៅនាទី៧៤។ ចប់ការប្រកួត Everton ២-៦ Spurs ៕ប្រភពDailyMail