ស្ងាត់ៗ Svay Rieng Cup ឆ្នាំទី៤ រកឃើញបេក្ខភាពឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកហើយ !!!

នៅក្នុងការប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ខេត្តស្វាយរៀង ( Svay Rieng Cup ) នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៨នេះ គេបានរកឃើញក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុម អធិការនគរបាលក្រុងបាវិត ត្រូវជួប សសយក ក្រុងស្វាយរៀង ហើយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩ ខាងមុខ ។ជើងឯកពានរង្វាន់ Svay Rieng Cup នឹងទទួលបានប្រាក់រង្វាន់ ៦លានរៀល ខណៈដែលជើងឯករងទទួលបាន ៣លានរៀល ។

គួរបញ្ជាក់ថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមកិច្ច ផ្តួចផ្តើមពី ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយក្រុមការពារជើងឯកឆ្នាំ ២០១៧ កន្លងទៅ គឺក្រុម ធារី លីងគួយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT