សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប បានបញ្ជាក់ថាខ្សែប្រយុទ្ធ Salah នឹងទៅប្រទេសអេស្ប៉ាញស្អែកនេះ ដើម្បីព្យាបាលរបួសស្មារបស់ខ្លួន ដើម្បីឱ្យជាទាន់ពេលវេលាទៅ World Cup ។
របួសស្មារបស់ Salah កំពុងតែធ្វើឱ្យអេហ្ស៊ីបមានកង្វល់ជាខ្លាំង ព្រោះខ្លាចបាត់បង់កីឡាករឆ្នើមបំផុតក្នុងក្រុម នាព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខែក្រោយនេះ។ ដើម្បីជាការព្យាបាលឱ្យបានលឿនបំផុតនោះ អេហ្ស៊ីបនឹងបញ្ជូន Salah ទៅអេស្ប៉ាញ ដើម្បីធ្វើការវះកាត់នៅថ្ងៃស្អែកនេះ។
ទាក់ទិនបញ្ហារបួស ខ្សែប្រយុទ្ធរកបាន៤៤គ្រាប់នារដូវកាលនេះ បានបង្ហោះលើបណ្ដាញសង្គមថារូបគេជឿជាក់ថានឹងអាចចូលលេងបាននៅ World Cup ជួយអេហ្ស៊ីប។ កម្លាំងចិត្តនៃអ្នកគាំទ្រ គឺជាថ្នាំព្យាបាលល្អបំផុតសម្រាប់គេ ក្នុងការជាសះស្បើយពីរបួស។
ក្រុមជម្រើសជាតិអេហ្ស៊ីប ស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត និងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ។ ការប្រកួតពានរង្វាន់ World Cup នឹងធ្វើឡើងនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ខាងមុខនេះហើយ៕ប្រភព៖ DailyMail