ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលក្រុម Crystal Palace អាចយកឈ្នះលើក្រុម Manchester City បានក្នុងលទ្ធផល ៣-២ នោះ។Crystal ដែលដឹកនាំដោយលោក Roy Hodgson នោះ បាននិយាយពីជ័យជម្នះនេះថាជាថ្ងៃដែលគ្រប់គ្នាមិនអាចបំភ្លេចបាន។ ការនិយាយដូច្នេះគឺដោយសារតែវាមិនងាយមានក្រុមណាអាចយកឈ្នះលើក្រុម Man City នេះបានទេ។ ជាពិសេសក្រុមដែលនៅពាក់កណ្ដាលតារាងដូច្នេះ។
ដោយឡែកសម្រាប់ក្រុម Man City វិញ លោក Pep ដែលជាអ្នកចាត់ការបាននិយាយក្រោយចប់ការប្រកួតថា៖ “យើងមិនអាចធ្វើអីចឹងបន្ដទៀតទេ។ ក្រុមទាំងមូលលេងមិនទាន់បានល្អ ទើបបានជាលទ្ធផលនេះមិនទទួលបានជ័យជម្នះដូច្នេះ។ ស្របពេល Crystal វិញ ពួកគេលេងដោយមានទំនុកចិត្ត និងចង់ឈ្នះការប្រកួតនេះជាងយើង”។ ចាញ់យប់មិញនេះ បានធ្វើឱ្យក្រុម Man City ចាញ់ពិន្ទុក្រុមកំពូលតារាង Liverpool ដល់ទៅ៤ពិន្ទុហើយ៕