ក្លឹប Real Madrid បានក្លាយជាក្លឹបដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលបានឈ្នះពានរង្វាន់ FIFA Club World Cup បាន៣ឆ្នាំជាប់គ្នា ក្រោយពីឈ្នះក្រុម Al Ain ៤-១ យប់មិញ។នៅវគ្កផ្ដាច់ព្រ័ត្រយប់មិញនេះ ក្រុមអធិរាជសនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនបានដដែល ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Al Ain បានយ៉ាងងាយស្រួល។
ក្នុងនោះ៤គ្រាប់របស់ក្រុមម្ចាស់ពានរង្វាន់ UEFA Champions League រដូវកាលមុន ធ្វើបានសម្រេចដោយ Luka Modric នៅនាទី១៤ Marcos Llorente នាទី៦០ Sergio Ramos នាទី៧៨ និង១គ្រាប់ទៀតធ្វើបានដោយ Yahia Nader ធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៩០+១។ ១គ្រាប់របស់ក្រុម Al Ain ធ្វើបានដោយ Shiotani នាទី៨៦។
នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យបាល់ទាត់ដែលមានក្រុមមួយអាចឈ្នះពានរង្វាន់ FIFA Club World Cup នេះបានដល់ទៅ៣ឆ្នាំជាប់គ្នាដូច្នេះ៕
ប្រភព៖ DailyMail