ក្រុមបិសាចក្រហម Manchester United ពិតជាធ្វើបានល្អមែនទែនដោយយកឈ្នះក្រុម Cardiff City ដល់ទៅ ៥-១ ឯណោះក្នុងការប្រកួតកាលពីយប់មិញនេះ នៅលីគកំពូលអង់គ្លេស។នេះជាការប្រកួតលើកដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ហើយវាក៏បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តខ្លាំងមែនទែនផងដែរ។ ៥គ្រាប់របស់ក្រុមបិសាចក្រហមយប់មិញនេះ ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធវ័យក្មេង Rashford នៅនាទីទី៣ Ander Herrera នាទី២៩ Martial នាទី៤១ និង២គ្រាប់ទៀតធ្វើបានដោយ Lingard នាទី៥៧និង៩០។
នេះគឺជាជ័យជម្នះដំបូងក្រោយពីលោក Jose Mourinho ចាកចេញទៅ។ ដោយឡែកស៊ុតបាន១ប្រកួត៥គ្រាប់នេះដែរ គឺជាប្រកួតដំបូងហើយដែលបិសាចក្រហមធ្វើបាន ក្រោយពីលោក Sir Alex ចាកចេញពីក្រុមទៅ៕
ប្រភព៖ DailyMail