Real Madrid ​រំពឹង​ខ្ពស់​កាន់​ពាន​រង្វាន់ Club World Cup ​ទៅ​អេស្ប៉ាញ​វិញ

ក្រុម Real Madrid ​ត្រូវ​តតាំង​ជាមួយ​ក្រុម​ Al Ain ​នៅ​ម៉ោង​១១​:៣០​នាទី​យប់​នេះ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ​នៅ​ទឹក​ដី​អារ៉ាប់​រួម។

អធិរាជ​ស ​ជា​ក្រុម​ត្រូវ​ការពារ​តំណែង​ជើង​ឯក​នេះ ​ត្បិត​អី​ពួកគេ​ឈ្នះ​បាន​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ដូច្នេះ​ប្រសិន​បើ​ពួកគេ​អាច​ឈ្នះ​នៅ​លើក​នេះ​ទៀត ​នោះ​គឺ​ជា​លើក​ទី​៣​ជាប់​គ្នា​តែ​ម្ដង ​ហើយ​ក៏​ជា​ប្រវត្តិ​ថ្មី​មួយ​ផង​ដែរ។ លោក Solari ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​ក្រុម​របស់​លោក​កំពុង​ផ្ដោត​ខ្លាំង​លើ​ពាន​នេះ ​ហើយ​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​វា​ត្រលប់​ទៅ​វិញ​ដែរ ។

Al Ain ​ជា​ក្រុម​ល្អ​មួយ​ដែល​បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ។ ដូច្នេះ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ក្រុម Real Madrid ​ឡើយ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​ក៏​ស្ថិត​នៅ​ដី​ពួកគេ​ស្រាប់ ដូច្នេះ​អ្នក​គាំទ្រ​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ខ្លាំងខ្លាំ​ដល់​ពួកគេ៕ប្រភពgoal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT