Sanchez ​បដិសេធ​រឿង​ឈ្នះ​លុយ​ភ្នាល់ Jose ​ចាកចេញ​ពី Man Utd ​

ម្សិលមិញ​នេះ ​មាន​ដំណឹង​ថា Sanchez ​ផ្ញើសារ​តាម Whatapp ​ទៅ​កាន់ Marcos Rojo ​ទារ​លុយ​ដែល​ខ្លួន​ឈ្នះ​២​ម៉ឺន​ផោន ​រឿង​ភ្នាក់​អនាគត​របស់​លោក Jose Mourinho ​នៅ Man Utd ​។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ ​វិញ ​សាមី​ខ្លួន​ចេញ​មុខ​បញ្ជាក់​ថា​នោះ​មិនមែន​ជា​រឿង​ពិត​នោះ​ទេ។ ​វា​ជា​ការ​កុហក​មួយ​ប៉ុណ្ណោះ។ Sanchez ​បាន​និយាយ​ដូច្នេះ​ថា​៖ “ជា​រឿង​មិន​ពិត​ទេ!!! Jose ​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ក្នុង​ការ​បាន​លេង​ជាមួយ​ក្រុម​ល្អ​ជាង​គេ​លើ​លោក​នេះ ​ហើយ​ខ្ញុំ​តែងតែ​គោរព​គាត់​ជា​និច្ច។ យើង​គឺ​ពិត​ជា​ក្រុម​តែ​មួយ ​យើង​គឺ​ជា Manchester United ​។ ដោយ​ក្ដី​គោរព ​ខ្ញុំ​កំពុង​រង់ចាំ​ឱកាស​បាន​ទៅ​ជួយ​ក្រុម​វិញ”។

អតីត​កីឡាករ Arsenal ​ខាង​លើ​នេះ ​ទើប​តែ​ផ្លាស់​មក​លេង​នៅ Man Utd ​នៅ​ខែ​មករា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ទេ។ វត្តមាន​របស់​គេ ​គឺ​មិន​ល្អ​ដូច​ការ​គិត​របស់​អ្នក​គាំទ្រ​ឡើយ ទើប​បាន​ជា​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ត្បិត​អី​រូបគេ​ទទួលបាន​ដល់​៥០​ម៉ឺន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។ បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​តែ​សម្រាក​ព្យាបាល​របួស​នៅ​ប្រទតេស​ឈីលី​ឯ​ណោះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT