ស្របពេលគ្រូបង្វឹកក្រុមដទៃ កំពុងស្វះស្វែងហ្វឹកហាត់ខ្លាំងនិងហាមកូនក្រុមមិនឱ្យប្រើពេលច្រើនជាមួយគ្រួសារនោះ បែរជាគ្រូរបស់ក្រុម Manchester United ឯណោះ ឱ្យកីឡាករនៅជាមួយគ្រួសារឱ្យច្រើនទៅវិញ។
លោក Ole Gunnar Solskjaer បញ្ជាក់ដូចខាងលើនេះ គឺដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករទាំងមូល ដែលមានអារម្មណ៍មិនល្អកន្លងមក។ ដូច្នេះលោក ក៏បានបន្ថែមម៉ោងឱ្យកីឡាករទាំងអស់មានពេលសម្រាប់នៅជាមួយគ្រួសារ អបអរពិធីបុណ្យឱ្យសប្បាយរីករាយ។ លោក មានជំនឿចិត្តថាក្រុមទាំងមូលនិងលេងបានកាន់តែល្អ ក្រោយពីពួកគេមានភាពកក់ក្ដៅជាមួយគ្រួសារ។
ក្រុមបិសាចក្រហម នឹងត្រូវតតាំងជាមួយក្រុម Cardiff City នៅចុងសប្ដាហ៍នេះ។ ដោយពួកគេអាចនឹងអវត្តមានខ្សែប្រយុទ្ធ Lukaku ដោយសារតែរបួស។ ស្របពេលកីឡាករដទៃទៀត អាចនឹងបានចូលលេងក្នុងការដឹកនាំរបស់អ្នកចាត់ការថ្មីខាងលើនេះហើយ ដើម្បីបង្ហាញសមត្ថភាពធានាបាននូវកៅអីជម្រើស១១នាក់ដំបូង៕ប្រភពDailyMail