ក្រុម Liverpool បានយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល ២-០ នាការប្រកួតលីគកំពូលអង់គ្លេសនៅយប់មិញនេះ។
ជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុម Liverpool ឈរកំពូលតារាង ហើយដាច់ពិន្ទុក្រុមលេខ២ Man City ដល់ទៅ៤ពិន្ទុជាបណ្ដោះអាសន្នហើយ។ ដោយគ្រាប់បាល់២គ្រាប់យប់មិញរបស់ក្រុមហង្សក្រហម ធ្វើបានដោយកីឡាករល្បឿនលឿន Salah ១គ្រាប់ និង Virgil van Dijk ១គ្រាប់។ គេបានកត់សម្គាល់ថា នៅ៤រដូវកាលចុងក្រោយនេះ ឱ្យតែក្រុមណាឈរនៅកំពូលតារាងអំឡុងពេលបុណ្យគ្រីស្មាសនេះ គឺតែងតែជាម្ចាស់ពានរង្វាន់រហូត។
យ៉ាងណាមិញ Liverpool កំពុងស្ថិតនៅកំពូលតារាងស្រាប់ទៅហើយ ដូច្នេះពួកគេត្រូវព្យាយាមបន្ថែមទៀត ព្រោះថាអំឡុងពេលបុណ្យគ្រីស្មាសនេះ ដោយការប្រកួតនឹងធ្វើឡើងជាប់ៗគ្នាតែម្ដង៕ប្រភពDailyMail