សហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានប្រកាសតែងតាំងលោក Simon McMenemy គ្រូបង្វឹកឈុតធំថ្មីរបស់ខ្លួន សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ។
ក្រុមខ្លាំងឥណ្ឌូណេស៊ី ធ្វើមិនបានល្អឡើយ នៅកម្មវិធី AFF Suzuki Cup 2018 កន្លងទៅនេះ ដោយធ្លាក់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបធ្វើឱ្យអ្នកគាំទ្របង្ហាញការមិនពេញចិត្តជាខ្លាំង សម្រាប់ក្រុមឈុតធំនេះ រហូតដល់សហព័ន្ធបានសម្រេចបណ្ដេញគ្រូបង្វឹក Luis Milla ចេញពីតំណែង។ ក្នុងឱកាសនេះដែរ ពួកគេក៏បានរកឃើញគ្រូបង្វឹកថ្មីមកហើយ គឺលោក Simon McMenemy ។
គ្រូបង្វឹករូបនេះ សញ្ជាតិស្កុតឡែន ហើយធ្លាប់ដឹកនាំក្រុមជាច្រើនផងដែរ។ ក្នុងនោះលោកធ្លាប់ដឹកនាំហ្វីលីពីននៅឆ្នាំ២០១០ ទៅដឹកនាំក្រុមអាជីពនៅវៀតណាម ដឹកនាំក្រុមនៅម៉ាឡេស៊ីអីជាដើម។ ក្រុមចុងក្រោយដែលលោកដឹកនាំមុនមកដឹកនាំក្រុមឥណ្ឌូណេស៊ីនេះ គឺក្រុម Bhayangkara FC ក្នុងលីគរបស់ប្រទេសផ្ទាល់តែម្ដង៕ប្រភពFootball-Tribe