លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបញ្ជាក់ថាការស្ថិតនៅកំពូលតារាងរបស់ក្រុមលោក គឺមិនទាន់ធានាបានថានឹងអាចលើកពានរង្វាន់លីគកំពូលអង់គ្លេសនោះទេ។ការនិយាយដូច្នេះគឺមកពីលោកគិតថាក្រុម Manchester City នៅតែជាឧបសគ្គធំដដែល ដែលអាចនឹងធ្វើឱ្យក្រុមហង្សក្រហម បានត្រឹមខកចិត្តទៀតនៅរដូវកាលនេះ។ លើសគ្នាត្រឹម១ពិន្ទុ លោក Klopp គិតថានៅពេលវែងឆ្ងាយទៀតណាស់ ក្នុងការនិយាយថានរណាមានភាគរយខ្ពស់ជាងនរណា ក្នុងការឈ្នះពានរង្វាន់លីគអង់គ្លេសនេះ។
មិនត្រឹមតែ Liverpool និង Man City ទេ ពោលគឺក្រុមស្ថិតក្នុងតំបន់ Top4 ទាំងអស់ សុទ្ធតែមានឱកាសដូចគ្នា ព្រោះសល់ការប្រកួតច្រើនទៀត។រំលឹកថាក្រុមហង្សក្រហម Liverpool ខកខានលើកពានរង្វាន់លីគកំពូលនេះ ជាង២០ឆ្នាំមកហើយ។ ដូច្នេះគោលដៅធំសម្រាប់ពួកគេនៅឆ្នាំនេះ គឺបង្កើតប្រវត្តិសាស្ត្រថ្មីលើកពានតែម្ដង ត្បិតអីបច្ចុប្បន្នកំពុងឈរនៅកំពូលតារាងស្រាប់៕
ប្រភព៖ DailyMail