លោ Unai Emery មិនមានបំណងចង់ទុកខ្សែបម្រើ Mesut Ozil ឡើយ ដោយក្លឹបអាចនឹងបញ្ចេញកីឡាកររូបនេះនៅខែមករាខាងមុខនេះហើយ។
កីឡាករអាល្លឺម៉ង់រូបនេះ ហាក់បាត់បង់តួនាទីសំខាន់ក្នុងក្រុមហើយ ក្រោយពីត្រូវបានគេដឹងថាមានរបួសខ្នងធ្ងន់ធ្ងរ ដោយសារតែលេងហ្គេមនៅឆ្នាំយប់ៗពេក។ បញ្ហានេះហើយ បានធ្វើឱ្យរូបគេបាត់បង់ប្រជាប្រិយភាពពីសំណាក់ក្រុមអ្នកគាំទ្រ ជាពិសេសគ្រូបង្វឹកផ្ទាល់តែម្ដង។ ស្របពេលរបួសខ្នងនោះជាសះស្បើយហើយក៏ដោយ ប៉ុន្តែសមត្ថភាពរបស់អតីតកីឡាករ Real Madrid រូបនេះ នៅមិនទាន់ល្អដូចមុននោះទេ។
ហេតុដូច្នេះហើយ ទើបបានជាលោក Emery សម្លឹងឃើញឱកាសបញ្ចេញកីឡាកររូបនេះនៅខែមករា ដើម្បីបានកៅអីសម្រាប់កីឡាករថ្មីមកជំនួសវិញ។ ក្រុមកាំភ្លើងមានកំណត់ត្រាល្អមិនចាញ់២២ប្រកួតមកហើយ ប៉ុន្ដែកាលពីលេងពានរង្វាន់ Carabao Cup កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពួកគេបានបរាជ័យក្រោមថ្វីជើងរបស់ Spurs ២-០៕ប្រភពDailyMail