ទីបំផុត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឆ្លើយតបការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក

នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ក្រោយកាលពីថ្មីៗនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សពិភពលោក ( Human Right Watches ) បានរិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន ដែលយល់ព្រមធ្វើជាគ្រូបង្វឹកបាល់ទាត់កីឡាករជម្រើសជាតិកម្ពុជា ។

សេចក្តីប្រកាសព័ត៌មាននេះ សហព័ន្ធបានធ្វើការបកស្រាយ និងបញ្ជាក់អំពីការចោទប្រកាន់ដោយគ្មានភស្តុតាង និងមានចរិតនយោបាយមិនត្រឹមតែបន្ទុចបង្អាក់ការរួមចំណែកដ៏ថ្លៃថ្លារបស់លោក Keisuke Honda ក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ទុចបង្អាក់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ នៅក្នុងតំបន់អាស៊ាន អាស៊ី និងអន្តរជាតិផងដែរ ។

ខាងក្រោមគឺជាសេចក្តីប្រកាសព័ត៌មាន ពិស្តារ៖]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT