គ្រូថ្មី Man Utd ​ចង់​ឱ្យ​​កីឡាករ​ទាំង​អស់លេងដោយ​សប្បាយ​ចិត្ត

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​បិសាច​ក្រហម Manchester United ​ចង់​ឱ្យ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់ លេង​ដោយ​សប្បាយ​ចិត្ត ​ចូល​ចិត្ត​ការ​ប្រកួត ​មិនមែន​លេង​ដោយ​ការ​បង្ខំ​នោះ​ទេ។

ក្នុង​ពេល​មក​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​លើក​ដំបូង ​អ្នក​ចាត់ការ​ដែល​មក​ជំនួស​តំណែង​លោក Jose Mourinho ​ខាង​លើ​នេះ ​សប្បាយ​ចិត្ត​និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ក្រុម​កីឡាករ​របស់​បិសាច​ក្រហម។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក Ole Gunnar Solskjaer ​បាន​និយាយ​ទៅ​កាន់​កីឡាករ​ទាំង​អស់​ថា ​សូម​លេង​ដោយ​សប្បាយ​ចិត្ត​ ​និង​មិន​បាច់​គិត​ពី​រឿង​សម្ពាធ​អ្វី​នោះ​ទេ។ ​ការ​លេង​បាល់ទាត់ គឺ​ជា​អាជីព​មួយ ដែល​តម្រូវ​ឱ្យ​អ្នក​រាល់​គ្នា ​ខិតខំ​លេង ​ដោយ​ភាព​រីករាយ ​សប្បាយ​ចំពោះ​ការ​ប្រកួត ​ព្រោះ​បាល់ទាត់​មិន​មែន​គិត​តែ​លើ​លទ្ធផល​មួយ​មុខ​នោះ​ទេ។

វីរបុរស​របស់​ក្រុម​ Man Utd ​ខាង​លើ​បន្ដ​ទៀត​ថា លោក​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​មក​ដឹក​នាំ ក្រុម​មួយពោរពេញ​ដោយ​កីឡាករ​ល្អៗ  និង​មាន​ទេពកោសល្យ​បែប​នេះ។ ទោះ​ជា​មិន​ទាន់​បាន​ធ្វើ​ការ​ជាមួយ​គ្នាយូរមែន ប៉ុន្តែ​លោក​មាន​អារម្មណ៍​កក់ក្ដៅ ​ពេល​ដែល​បាន​ឃើញ​ក្រុម​កីឡាករ​ស្វាគមន៍​យ៉ាង​រាក់ទាក់​យ៉ាង​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT