ទីបំផុត កម្ពុជា ដណ្តើមបានមេដាយមាស ៥គ្រឿង ក្នុងព្រឹត្តិការណ៍ ASEAN University Games នៅមីយ៉ាន់ម៉ា

ការប្រកួតកីឡាសាកលវិទ្យាល័យ​អាស៊ី 19th ASEAN University Games លើកទី១៩ ឆ្នាំ២០១៨ នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់ទៅហើយកាលពីថ្ងៃទី ១៩ ខែ ធ្នូ​កន្លងទៅ ដោយក្នុងនោះកម្ពុជា បញ្ជូនប្រតិភូ និងអត្តពលិកចំនួន ៦ប្រភេទកីឡា ទៅចូលរួម ហើយក្នុងនោះ ទទួលបានចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស បន្ទាប់ពីដណ្ដើមបានមេដាយសរុប ២៧គ្រឿង រួមមានមេដាយមាស ៥, ប្រាក់ ១០ និងសំរឹទ្ធ ១២ ។

ការប្រកួតកីឡាក្របខណ្ឌនិស្សិតប្រចាំតំបន់នេះ ជាលទ្ធផលកីឡាវ៉ូវីណាម ឈ្នះមេដាយមាស ៤, ប្រាក់ ៥ និងសំរិទ្ធ ៨ ។ កីឡាប៉េតង់ ឈ្នះមេដាយមាស១ ,ប្រាក់ ៤ និងសំរិទ្ធ ១ ។ កីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយប្រាក់ ១ និងកីឡាការ៉ាតេដូ ឈ្នះមេដាយសំរិទ្ធ ៣ ។

ក្រោយបញ្ចប់បេសកកម្មជាមួយលទ្ធផលដ៏ល្អប្រសើរខាងលើ ប្រតិភូ និងអត្តពលិកកកម្ពុជានឹងធ្វើដំណើរមាតុភូមិនិវត្តន៍ នាល្ងាចថ្ងៃទី២០​ ខែធ្នូនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT