ដំណើរវិវត្តន៍នៃករណីកីឡាករ ៥នាក់របស់ភ្នំពេញក្រោន ដែលផ្ទេរទៅកាន់ក្លិបវិសាខា

រឿងចម្រូងចម្រាសជុំវិញការដោះដូរកីឡាករក្នុងលីគកំពូលកម្ពុជា នៃកីឡាកររបស់ក្លិបភ្នំពេញក្រោន ៥នាក់ ដែលកាលពីពេលថ្មីៗនេះ ត្រូវបានបង្ហាញខ្លួនជាផ្លូវការឱ្យក្លិបវិសាខា ដោយគិតត្រឹមថ្ងៃនេះ ភាគីខាងភ្នំពេញក្រោន នឹងជួបជាមួយមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ។

 

តាមការឱ្យដឹងលើវិបសាយផ្លូវការរបស់ពួកគេ គឺ ប្រធានក្លិប ភ្នំពេញក្រោន លោក ឬទ្ធី សំណាង នឹងជួបជាមួយមន្រ្តីរបស់សហព័ន្ធនារសៀលថ្ងៃព្រហស្បតិ៍ ទី ២០ ខែ ធ្នូ នេះ ។

គួរឱ្យដឹងផងដែរថា ក្លិបភ្នំពេញក្រោន នឹងដកខ្លួនចេញពីលីគកំពូលកម្ពុជា ប្រសិនបើករណីទាក់ទងនឹងកីឡាករទាំង ០៥រូប រួមមាន ស៊ិន កក្កដា អ៊ិន សុដាវីដ អ៊ុក សុវណ្ណ គឹម ឆៃយ៉ា និង កែវ ច័ន្ទសុភ័ក្ត មិនត្រូវបានដោះស្រាយឱ្យសមស្របនោះទេ ។ដូចនេះចាំមើលថា តើចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទៅជាយ៉ាងណា ជុំវិញករណីដ៏កក្រើកមួយនេះក្នុងបាល់ទាត់កម្ពុជា ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT