Chanathip Songkrasin ឬហៅថា Messi J បានជាប់ឈ្មោះជាកីឡាករល្អទាំង១១នាក់នៅលីគកំពូលប្រទេសជប៉ុន ឬ J1 League Team of the Year ។
Chanathip ជាកីឡាករឆ្នើមម្នាក់របស់ថៃ ហើយក៏ជាកីឡាករដំបូងមានឱកាសបានទៅលេងនៅលីគកំពូលជប៉ុន មុនគេដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ រូបគេបានជាប់ឈ្មោះជាកីឡាករល្អជាងគេនៅក្នុងក្រុម Consadole Sapporo ហើយក៏ជាប់ Team of the Year ប្រចាំឆ្នាំថែមទៀត។ ដែលបានបង្ហាញឱ្យកីឡាករប្រទេសថៃទាំងមូល មានមោទនភាពសម្រាប់ខ្សែបម្រើរូបនេះជាខ្លាំង។
ការធ្វើបានយ៉ាងល្អហើយ ទើបបានជារូបគេជាប់ឈ្មោះជាកីឡាករថ្លៃជាងគេបំផុតនៅតំបន់អាស៊ាននេះ ដោយមានតម្លៃខ្លួនដល់ជាង៦លានដុល្លារឯណោះ ក្រោយពីទៅចូលរួមជាមួយក្រុមនៅជប៉ុននេះ៕ប្រភពFoxsportsasia