Zlatan ​ព្រម​លេង​ឱ្យ LA Galaxy ​១​រដូវ​កាល​ទៀត​ហើយ

LA Galaxy ​បាន​បញ្ជាក់​ថា​ពួកគេ​បាន​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មក​លេង​នៅ​ទឹក​ដី​អាមេរិក​បាន​១​ឆ្នាំ​ទៀត​ហើយ។

Zlatan ​ក្រោយ​ពី​ចាកចេញ​ពី Man Utd ​បាន​ទៅ​ចូល​រួម​ជាមួយ LA ​កាល​ពី​រដូវ​កាល​មុន។ លេង​បាន​១​រដូវ​កាល​នោះ ​រូបគេ​បាន​ជួយ​ក្លឹប​បាន​ច្រើន ​ហើយ​ក៏​អស់​កុងត្រា​និង​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ដទៃ​នៅ​ទឹក​ដី​អឺរ៉ុប​វិញ។ ​ដោយ​ក្នុង​នោះ AC Milan ​ជា​ក្រុម​មួយ​ដែល​ចង់​បាន​កីឡាករ​វ័យ​៣៧​ឆ្នាំ​ខាង​លើ​នេះ។ យ៉ាងណាមិញ ​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​ថ្ងៃ​មក​នេះ ​LA Galaxy ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ​ពួកគេ​បាន​ចុះ​កុងត្រា​១​ឆ្នាំ​ទៀត ​ជាមួយ Zlatan ​បាន​សម្រេច​ហើយ។

ក្រោយ​ពី​ចុះ​កុងត្រា​១​ឆ្នាំ​រួច​មក វីរបុរស​របស់​ក្រុម​បាល់ទាត់​ស៊ុយអែត​រូប​នេះ​បាន​និយាយ​ថា​៖ “មាន​ការ​និយាយ​ជា​ច្រើន ​ទាក់ទង​នឹង​អនាគត​ខ្ញុំ ប៉ុន្តែ​ចុង​ក្រោយ​ខ្ញុំ​ក៏​មិន​ចាកចេញ​ទៅ​ណា​ដែរ។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​អីចឹង ​ខ្ញុំ​មិន​ទាន់​បញ្ចប់​ការងារ​នៅ​អាមេរិក​ឡើយ។ រដូវ​កាល​ទី​១ គឺ​គ្រាន់​តែ​ជា​រដូវ​កាល​សម្រាប់ Warm Up ​តែ​ប៉ុណ្ណោះ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT