ក្លឹប Manchester United នឹងដាក់ពិន័យចំពោះខ្សែបម្រើ Pogba ដែលបង្ហោះរូបលេងសើចមួយសន្លឹកនៅលើបណ្ដាញសង្គម នៅពេលដឹងថាលោក Jose Mourinho ចែកផ្លូវគ្នាជាមួយក្លឹប។
Pogba បង្ហោះរូបនោះ នៅលើបណ្ដាញសង្គម Instagram ដោយអមជាមួយពាក្យ១ឃ្លាថា Caption this! ។ វាត្រូវបានគេដឹងថាកីឡាកររូបនេះ ចង់ឌឺដងទៅលោក Jose ក្រោយពីត្រូវក្លឹបបណ្ដេញចេញ។ យ៉ាងណាមិញ រូបមួយសន្លឹកនេះ ត្រូវបានលុបចេញវិញ ក្រោយបង្ហោះបានត្រឹម១០នាទីប៉ុណ្ណោះ និងមានអ្នកចុច Like ដល់ ៦៤ ០០០នាក់។
ក្លឹប Man Utd ដឹងថានេះជាទង្វើមិនផ្ដល់ការគោរពដល់អតីតអ្នកចាត់ការរបស់ខ្លួន ទើបបានជាប្រកាសពិន័យលើ Pogba តែម្ដង។ ស្របពេលដែលកីឡាករនិងអ្នកចាត់ការខាងលើ មិនត្រូវគ្នាឡើយ ចាប់តាំងពីបើករដូវកាលនេះមក ពោលគឺ Pogba ពិបាកក្នុងការជាប់ជម្រើស១១នាក់ដំបូងណាស់៕ប្រភពDailyMail