ក្លឹប Manchester United គ្រោងតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការក្រុមបណ្ដោះអាសន្នសិន ក្រោយពីចែកផ្លូវជាមួយលោក Jose Mourinho ។
ក្រោយពីក្រុមធ្វើមិនបានល្អប៉ុន្មានប្រកួតជាប់គ្នា និងអស់ឱកាសប្រជែងយកពានរង្វាន់ Premier League ទៀតនោះ ថ្នាក់ដឹកនាំក្រុម Man Utd ក៏សម្រេចចែកផ្លូវគ្នាជាមួយ Jose តែម្ដង។ ដោយការចែកផ្លូវនោះដែរ ក្លឹបត្រូវបង់ឱ្យអ្នកចាត់ការរូបនេះ ដល់ទៅ២២លានផោនឯណោះ ចំពោះកុងត្រាដែលនៅសល់។ បន្ទាប់ពីការចាកចេញរបស់ Jose ទៅ ក្លឹបបិសាចក្រហម កំពុងស្វែងរកអ្នកចាត់ការបណ្ដោះអាសន្នសិន។
ដោយក្លឹបផ្ទាល់ បានទម្លាយថា លោក Ole Gunnar Solskjaer អាចនឹងមកកាន់តំណែងអ្នកចាត់ការបណ្ដោះអាសន្ននេះ ។ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃពុធនេះតែម្ដង។ Solskjaer ជាអតីតកីឡាកររបស់បិសាចក្រហម និងជួយក្រុមឈ្នះពានរង្វាន់ដល់ទៅ៦ដងឯណោះ ក្នុងរយៈពេលលេង១១ឆ្នាំ៕ប្រភពDailyMail