Pepe ​ចាកចេញ​ពី Besiktas ​ក្រោយ​ក្លឹប​មាន​បញ្ហា​ហិរញ្ញវត្ថុ

ខ្សែ​ការពារ Pepe ​បាន​សម្រេច​ចាកចេញ​ពី​ក្លឹប Besiktas ​តែ​ម្ដង ​ក្រោយ​ពី​ក្លឹប​នេះ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

ក្លឹប Besiktas ​កំពុង​តែ​មាន​គោលការណ៍​កាត់​បន្ថយ​ប្រាក់​ខែ​បុគ្គលិក ​ក្រោយ​ពី​ក្លឹប​កំពុង​មាន​បញ្ហា​រឿង​រក​ប្រាក់​មិន​បាន​ច្រើន​នា​រដូវ​កាល​​នេះ។ ទន្ទឹម​គ្នា​នឹង​កាត់​ប្រាក់​ខែ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ការពារ Pepe ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​នេះ​តែ​ម្ដង ​ព្រោះ​ថា​រូបគេ​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ។ អតីត​ខ្សែ​ការពារ​របស់ Real Madrid ​នេះ ​រូប​នេះ ​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប​នៅ​ទួរគី​ខាង​លើ ​២​ឆ្នាំ ​ដោយ​មាន​តម្លៃ​៩​លាន​ផោន​ឯ​ណោះ​។

ក្នុង​ឱកាស​ចុង​ក្រោយ Pepe ​បាន​និយាយ​ថា​៖ “អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ​ក្រុម​ការងារ ​មិត្ត​រួម​ក្រុម ​និង​បុគ្គលិក​នៅ​ក្លឹប​នេះ ​ដែល​បាន​ផ្ដល់​ភាព​កក់ក្ដៅ​មក​ដល់​ខ្ញុំ។ អ្នក​ពិត​ជា​សម​នឹង​ទទួល​បាន​ការ​គោរព​ណាស់ ​ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​រាល់​គ្នា​ឡើយ”៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT