Man City ​ចង់​បាន Isco ​ប៉ុន្តែ Real Madrid ​ទា​ដល់​១០០​លាន​ផោន

ក្លឹប Manchester City ​មាន​បំណង​ចង់​បាន Isco ​មក​រួម​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ប៉ុន្តែ​ត្រូវ​បាន​ក្លឹប Real Madrid ​ដាក់​តម្លៃ​លក់​ចេញ​ដល់​ទៅ​១០០​លាន​ផោន​ឯ​ណោះ។

Isco ​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២២ ​ជាមួយ​ក្រុម Real Madrid ​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Solari ​អ្នក​ចាត់ការ​ថ្មី ​បាន​ធ្វើ​ឱ្យ​រូបគេ​មិន​សប្បាយ​ចិត្ត​ឡើយ។ ខ្សែ​បម្រើ​រូប​នេះ ​ពិបាក​ក្នុង​ការ​ស្វែង​រក​ឱកាស​ជាប់​ជម្រើស​១១​នាក់​ណាស់។ ហេតុដូច្នេះ​ហើយ ​បាន​ជា​មាន​ក្លឹប​ជា​ច្រើន​ចង់​នាំ​រូបគេ​ចេញ ​ជា​ពិសេស​គឺ​ក្រុម Man City ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola ​តែ​ម្ដង។

អម​ជាមួយ​គ្នា​នេះ​ដែរ ​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ថា Isco ​អាច​ចាកចេញ​ទៅ​បាន ប៉ុន្តែ​ក្លឹប​ដែល​ចង់​បាន​រូបគេ​នោះ ​ត្រូវ​ចំណាយ​ដល់​១០០​លាន​ឯ​ណោះ ទើប​ដំណើរ​ការ​ផ្ទេរ​ទៅ​រួច។ ​តម្លៃ​ខ្លួន​ច្រើន​យ៉ាង​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម​មេឃ​ខៀវ ​ហាក់​ដូចជា​ស្ងាត់​វិញ  ចំពោះ​ការ​ចង់​បាន​នេះ៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT