ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុម PSG នៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។
ការចាប់ឆ្នោតប៉ះក្រុមខ្លាំងនេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថាបិសាចក្រហម គ្មានឱកាសអាចយកឈ្នះលើក្រុម PSG បាននោះទេ។ ត្បិតអីទាំងកីឡាករ និងទម្រង់លេងរបស់ក្រុមផ្ទាល់ គឺក្រុម Man Utd នៅស្ទើរណាស់បើប្រៀបជាមួយក្រុម PSG ។ តែទោះជាយ៉ាងនេះក្ដី អ្នកគាំទ្រទាំងអស់ សុំឱ្យក្រុមកីឡាករប្រឹងប្រែងលេងឱ្យបានល្អ ដើម្បីឱ្យវាក្លាយជាប្រកួតមួយដែលជក់ចិត្តបំផុត។
ការប្រកួតជើងទី១រវាងក្រុមទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៩ នៅទឹកដី Old Trafford ខណៈដែលជើងទី២ ធ្វើនៅបារាំង ថ្ងៃទី៧ខែមីនាឆ្នាំ២០១៩៕ប្រភព៖ dailymail
And Manchester United get…… PSG. #UCLDraw pic.twitter.com/bTCrd41ioe
— FootballJOE (@FootballJOE) December 17, 2018