Klopp ​៖​ខ្ញុំ​សប្បាយ​ចិត្ត ដែល​បាន​ប៉ះ​ក្រុម​អាល្លឺម៉ង់ ​

Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​សប្បាយ​ចិត្ត​នៅ​ពេល​ចាប់​ឆ្នោត Champions League ​ប៉ះ​ក្រុម Bayern Munich ​នៅ​ប្រទេស​អាល្លឺម៉ង់។

Klopp ​ធ្លាប់​ដឹក​នាំ Dortmund ​ពី​ឆ្នាំ​២០០៨​ដល់​២០១៥ ​ហើយ​ធ្លាប់​ប៉ះ​ជាមួយ​ក្រុម Bayern Munich ​ជា​ច្រើន​សារ​មក​ហើយ។ ដោយ​ឡែក​នៅ​ឆ្នាំ​រដូវ​កាល​នេះ​វិញ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ​ក្រុម Liverpool ​ចាប់​ឆ្នោត​ត្រូវ​ប៉ះ​ក្រុម Bayern ​ទៀត ​ដូច្នេះ​មាន​ន័យ​ថា​លោក Klopp ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ទៅ​លេង​នៅ​អាល្លឺម៉ង់​ម្ដង​ទៀត​ហើយ។

“ពិបាក។ ចាប់​ឆ្នោត​បាន​ល្អ​ណាស់។ វា​ច្បាស់​ណាស់​ថា​វា​ជា​ការ​ប្រកួត​ដែល​ពិបាក ពួកគេ​ពិត​ជា​ក្រុម​ខ្លាំង​មួយ។ ​សម្រាប់​ខ្ញុំ ​វា​ពិត​ជា​ល្អ ​និង​សប្បាយ​រីករាយ​ក្នុង​ការ​ទៅ​អាល្លឺម៉ង់។ ពី​ពេល​នេះ​ទៅ ​យើង​ត្រូវ​រៀបចំ​ក្រុម​ឱ្យ​បាន​ល្អ ​ហើយ​សង្ឃឹម​ថា​នឹង​មិន​មាន​កីឡាករ​ណា​ម្នាក់​របួស​ឡើយ។ យើង​ដឹង​ច្បាស់​ហើយ​នៅ​អាល្លឺម៉ង់ ពិត​ជា​មាន​អ្នក​គាំទ្រ​អស្ចារ្យ​ខ្លាំង​ណាស់ ​ដូច្នេះ​ហើយ វា​ពិត​ជា​ល្អ​សម្រាប់​យើង​ក្នុង​ការ​ទៅ​លេង​នៅ​ទី​នោះ”។ សម្ដី​លោក Klopp ៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT