បិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើង Liverpool ៣-១ នាការប្រកួតលីគកំពូលអង់គ្លេស ដែលធ្វើឱ្យក្រុមមួយនេះកាន់តែយ៉ាប់ទៅហើយ។
ជាក់ស្ដែង អំឡុងពេលប្រកួតនោះ លោក Sir Alex អតីតអ្នកចាត់ការក្រុមបិសាចក្រហម ដែលជាអ្នកកសាងក្លឹបនេះឱ្យខ្លាំងនិងល្បីជាងគេនៅលើលោក ក៏បានទៅទស្សនាផ្ទាល់ផងដែរ។ ប៉ុន្តែគួរឱ្យសោកស្ដាយ ក្រុម Man Utd លេងមិនបានល្អ ហើយត្រូវរងបរាជ័យទៀត ទើបធ្វើឱ្យអ្នកចាត់ការល្បីឈ្មោះខាងលើមិនសប្បាយចិត្ត និងគ្រវីក្បាលអស់សង្ឃឹមចំពោះក្រុមទាំងមូលតែម្ដង។
មិនត្រឹមតែអតីតអ្នកចាត់ការបិសាចក្រហមខាងលើទេ សូម្បីតែអ្នកគាំទ្រជាច្រើនក៏បានរិះគន់ចំពោះទម្រង់លេងរបស់ក្រុមនាពេលបច្ចុប្បន្នដែរ។ ដោយពួកគេគិតថា កីឡាករម្នាក់ៗ សូម្បីតែបោះបាល់ឱ្យគ្នា ក៏មិនចង់ត្រូវផង តើអាចទៅយកឈ្នះក្រុមណាកើត៕ប្រភពFoxsportsasia