Jose ​៖ ​កីឡាករ​យើង ​រត់​មិន​ទាន់​កីឡាករ Liverpool ​ឡើយ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ។លោក Jose Mourinho ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ក្រុម​របស់​លោក ហាក់​មាន​សមត្ថភាព​ខ្សោយ​ជាង​ក្រុម Liverpool ​ខ្លាំង​ណាស់។ ​កីឡាករ​របស់​ហង្ស​ក្រហម រត់​បាន​ពេញ​៩០​នាទី​តែ​ម្ដង ​ដោយ​មិន​មាន​ភាព​នឿយហត់​ឡើយ។ ប៉ុន្តែ​បើ​មើល​ទៅ​កីឡាករ​របស់ Man Utd ​វិញ ​បាន​ត្រឹម​នៅ​ពី​ក្រោយ​ប៉ុណ្ណោះ ​ហាក់​ដូចជា​មិន​មាន​កម្លាំង​ក្នុង​ការ​រត់​ប្រជែង​យក​បាល់​នោះ​ទេ។

“ពួកគេ ​កំពុង​បង្ហាញ​ថា​គេ​អាច​រត់​ក្នុង​ល្បឿន ​២០០​ម៉ាយ​ក្នុង​១​ម៉ោង​ឯ​ណោះ។ ខ្ញុំ​ពិត​ជា​សរសើរ​ពួកគេ​មែន។ យើង​មាន​កីឡាករ​ល្អ​ច្រើន​ដែរ ប៉ុន្តែ​ពួកគេ​មិន​មាន​ចំណុច​ខ្លាំង ពិសេស​ដូច​ក្រុម Liverpool ​ចិត្ត​ចង់​ឈ្នះ​ខ្លាំង​ដូច្នេះ​នោះ​ទេ។ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ចំពោះ​លទ្ធផល​នៅ​យប់​នេះ”។ សម្ដី​របស់​លោក Jose ។

ចាញ់​យប់មិញ​នេះ ​ធ្វើ​ឱ្យ​បិសាច​ក្រហម ​ឈរ​នៅ​ចំណាត់​ថ្នាក់​៦​ក្នុង​តារាង​មាន​ត្រឹម​តែ​២៦​ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក Liverpool ​វិញ ​ឈរ​នៅ​កំពូល​តារាង ​មាន​ដល់​៤៥​ពិន្ទុ៕ប្រភពDailyMail

  • Jose ​៖ ​កីឡាករ​យើង ​រត់​មិន​ទាន់​កីឡាករ Liverpool ​ឡើយ