ក្រុមជប៉ុនKashima Antlers នឹងត្រូវប៉ះក្រុម Real Madrid ម្ដងទៀត ក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។Kashima Antlers បានយកឈ្នះក្រុម Guadalajara ក្នុងលទ្ធផល ៣-២ នាការប្រកួតកាលពីយប់មិញនេះ។ទទួលបានជ័យជម្នះនេះហើយ ពួកគេនឹងមានឱកាសបានទៅលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាពានរង្វាន់ខាងលើនេះហើយ។
ដោយត្រូវប៉ះជាមួយក្រុមម្ចាស់ជើងឯក UEFA Champions League គឺក្រុម Real Madrid។គេនៅចាំបានយ៉ាងច្បាស់ថាក្រុមជប៉ុននេះ ពិតជាធ្វើបានល្អមែនទែនកាលពីប៉ះក្រុម Real Madrid នៅឆ្នាំ២០១៦។ ដោយគ្រានោះ ក្រុម Real Madrid ចំណាយពេលដល់១២០នាទីឯណោះ ទើបអាចយកឈ្នះលើក្រុមជប៉ុននេះបាន៕
ប្រភព៖ BBC