កម្ពុជា ដណ្តើមបានមេដាយមាស ២ឆ្នាំជាប់ៗគ្នា ក្នុងការប្រកួតពានរង្វាន់កីឡាកាយវប្បកម្មពិភពលោក

ចូលរួមអបអរសាទរដល់កីឡាករកាយវប្បកម្មកម្ពុជា ដែលបានចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភពលោក លើកទី ១០ World Bodybuilding and Physique Sports CHAMPIONSHIP 2018 នៅឯទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដោយមានកីឡាករមួយរូបក្នុងចំណោម ៥រូប ឈ្នះមេដាយមាសជូនជាតិ។

នោះគឺកីឡាករ សំបូរ សុភ័ណ្ឌ វិញ្ញាសារ Men Sports Physique Up to 170 cm – 102 ទទួលបានមេដាយមាស ខណៈដែលកីឡាករ ០៤រូបផ្សេងទៀតរបស់កម្ពុជា បានចូលដល់វគ្គផ្តាច់ព្រ័ត្រ ពោលគឺជាប់ក្នុងវគ្គជម្រុះ TOP 5 ទាំងអស់ តែមិនទទួលបានមេដាយឡើយ។

គួររំលឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅ នៅក្នុងពានរង្វាន់ពិភពលោកមួយនេះ កម្ពុជា ដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះមាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ១គ្រឿង និង សំរឹទ្ធិ ១គ្រឿង ដែលកាលនោះកីឡាករ សំបូរ ណាន ជាអ្នកកាន់កាប់មេដាយមាស ប៉ុន្តែមិនអាចការពារមេដាយមាសក្នុងឆ្នាំនេះបានទេ ៕

ប្រភព៖ CTS Sport

  • កម្ពុជា ដណ្តើមបានមេដាយមាស ២ឆ្នាំជាប់ៗគ្នា ក្នុងការប្រកួតពានរង្វាន់កីឡាកាយវប្បកម្មពិភពលោក