Pep ​៖ ​ការ​ប្រជែង​ពាន​នៅ​ពេល​នេះ ​ដូច​កាល​ខ្ញុំ​ដឹក​នាំ Barca ​ប្រជែង Real Madrid ​អីចឹង​

Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​គិត​ថា​ការ​ប្រជែង​ពាន​រង្វាន់​នៅ​អង់គ្លេស​នា​ពេល​នេះ គឺ​ដូច​កាល​គ្រា​ដែល​លោក​ដឹក​នាំ​ក្រុម Barcelona ​ប្រជែង​ជាមួយ Real Madrid ​ដែរ។

ក្រុម Man City ​នា​ពេល​នេះ​កំពុង​ឈរ​នៅ​លេខ​២ ខណៈ​ដែល​ចាញ់​ក្រុម​លេខ​១ Liverpool ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ការ​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Pep ​នឹក​ឃើញ​គ្រា​ដែល​លោក​ដឹក​នាំ​ក្រុម Barcelona ​នៅ​លីគ La Liga ​របស់​អេស្ប៉ាញ។ ដោយ​កាល​នោះ ​ក៏​មាន​ការ​ប្រជែង​ពិន្ទុ​គ្នា​ខ្លាំង​នៅ​តំបន់​កំពូល​តារាង​អីចឹង​ដែរ។

“វា​ពិត​ជា​ដូច​ណាស់ ​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ដូច្នេះ។ វា​គឺ​តម្រូវ​ឱ្យ​យើង ​ឈ្នះ​រាល់​ការ​ប្រកួត​ដើម្បី​អាច​លើក​ពាន​បាន។ ពេល​យើង​នៅ​នាំ​មុខ​គេ ​ហើយ​ព្យាយាម​រក្សា​តំណែង​នេះ។ កីឡាករ​ទាំង​អស់​ត្រូវ​ដឹង​ពី​រឿង​នេះ​ឱ្យ​ច្បាស់”។ សម្ដី​របស់​លោក Pep ​៕ប្រភព៖dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT