Loris Karius អ្នកចាំទី Liverpool បានបង្ហោះលើបណ្ដាញសង្គមថាខ្លួនគេ គេងមិនលក់១យប់ពេញតែម្ដង ដោយសារតែកំហុសរបស់ខ្លួន។
Real Madrid បានយកឈ្នះលើក្រុម Liverpool ៣-២ ក្នុងការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ។ ដោយការស៊ុតចូលរបស់ Real ២គ្រាប់ក្នុងចំណោម៣គ្រាប់នោះ គឺជាកំហុសរបស់អ្នកចាំទីខាងលើតែម្ដង ដែលបង្កឡើងក្នុងការប្រកួត។
ដោយសារតែមានវិប្បដិសារីចំពោះរឿងខាងលើនេះ បានជាធ្វើឱ្យអតីតអ្នកចាំទីរបស់ក្រុម Mainz 05 មិនអាចគេងសោះ។ ខួរក្បាល និងចិត្តរបស់ Loris ពោរពេញទៅដោយ គ្រាប់បាល់២គ្រាប់នោះ ដែលបានកើតឡើង មិនគួរឱ្យជឿ។ អ្នកចាំទីវ័យ២៤ឆ្នាំក៏បាននិយាយដដែលៗ ដើម្បីសុំទោសចំពោះកំហុសរបស់ខ្លួនក្នុងការប្រកួតសំខាន់បំផុតនេះផងដែរ។
ទាក់ទិននឹងទម្រង់លេងរបស់អ្នកចាំទីខាងលើនេះដែរ Klopp អ្នកចាត់ការក្រុម Liverpool និយាយថាមិនបន្ទោសកូនក្រុមទេ រូបគេត្រូវការបទពិសោធបន្ថែមទៀត ត្បិតអីនៅក្មេងនៅឡើយ។ វាមិនមែនជាប្រកួតចុងក្រោយឡើយ Liverpool នឹងមានការប្រកួតផ្ដាច់ព្រ័ត្រច្រើនលើកទៀត៕ប្រភព៖ Foxsports