Olivier Giroud ខ្សែប្រយុទ្ធរបស់ក្រុម Chelsea មានក្ដីស្រមៃចង់ឈ្នះពានរង្វាន់ English Premier League មុនពេលរូបគេបញ្ចប់អាជីពបាល់ទាត់នៅអង់គ្លេស។
ខ្សែប្រយុទ្ធបារាំងរូបនេះ បានចូលរួមជាមួយក្រុម Chelsea កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ ហើយរូបគេបានជួយក្រុមនេះឈ្នះពានរង្វាន់ FA Cup ១រួចទៅហើយ។ យ៉ាងណាមិញ កីឡាករវ័យ៣២ឆ្នាំ ចង់បានពានរង្វាន់ Premier League ១ទៀត ដែលវាជាក្ដីស្រមៃមួយមុនពេលរូបគេចាកចេញពីអង់គ្លេសទៅ។ អតីតកីឡាករ Arsenal រូបនេះ មិនប្រាថ្នាចង់បានពានរង្វាន់របស់ UEFA ឡើយ ប៉ុន្តែ Premier League គឺសំខាន់ជាងគេបំផុតសម្រាប់រូបគេ។
Giroud បានចំណាយពេល៦រដូវកាលជាមួយក្រុមកាំភ្លើងធំ មុនពេលមកចូលរួមជាមួយ Chelsea នេះ។ តែគួរឱ្យសោកស្ដាយ រូបគេមិនទាន់មានឱកាសបានលើកពានរង្វាន់នៅអង់គ្លេសនេះម្ដងណាឡើយ៕ប្រភព៖ dailymail