ទីបំផុត កិច្ចពិភាក្សារឿងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង រកឃើញដំណោះស្រាយហើយ

នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨នេះ តាមការឱ្យដឹងពីរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សរ សុខា បានឱ្យដឹងតាមរយៈប្រព័ន្ធសង្គម Facebook ជុំវិញកិច្ចប្រជុំពិភាក្សារឿងតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីមានការជួបប្រជុំពិភាក្សាជាមួយនឹងឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ជុំវិញរឿងតារាងបាល់ទាត់មុខសាលាខេត្ត បានចេញជាលទ្ធផល ២ចំណុច ដូចខាងក្រោម ៖
ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។ ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត ។
ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់ព័ទ្ធជុំវិញ កុំឲ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ ដោយថាហេតុ ។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់សកម្មភាពកីឡាបាល់ទាត់លើទីលានបាល់ទាត់ទល់មុខសាលាខេត្ត ក្រោមមូលហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងរំខានដល់អង្គភាពនៅជុំវិញក្នុងការបំពេញការងារផ្សេងៗ ៕

  • ទីបំផុត កិច្ចពិភាក្សារឿងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង រកឃើញដំណោះស្រាយហើយ