Valencia ​ចង់​ចាកចេញ​ពី Man Utd ​ហើយ​

ខ្សែ​ការពារ Valencia ​បាន​សម្រេច​ចិត្ត ​និង​ស្នើ​សុំ​ក្លឹប Manchester United ​ចាកចេញ​ហើយ ​ក្រោយ​ពី​បាត់​បង់​ទំនុក​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ។

នា​សប្ដាហ៍​នេះ ​Antonio Valencia ​បាន​ចូល​ពិភាគ្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម​របស់ Man Utd ​ពី​អនាគត​របស់​គេ។ ជាក់​ស្ដែង ​កីឡាករ​រូប​នេះ​ចង់​ចាកចេញ ​ដើម្បី​ស្វែង​រក​ឱកាស​បាន​ចូល​លេង​វិញ ​ស្រប​ពេល​ដែល​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ខ្លួន ​ពិត​ជា​ពិបាក​ក្នុង​ការ​បាន​ចូល​លេង​ណាស់។ មាន​ដំណឹង​មួយ​ទៀត  បាន​បញ្ជាក់​ថា​ការ​ចង់​ចាកចេញ​នេះ គឺ​ដោយសារ​តែ Valencia ​ឈ្លោះ​គ្នា​ជាមួយ​លោក ​Jose ​ផ្ទាល់​តែ​ម្ដង។

កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ ​ចូល​លេង​ឱ្យ Man Utd ​តាំង​ពី​ឆ្នាំ​២០០៩ ​ដោយ​គិត​មក​ដល់​ពេល​នេះ​ជិត​១០​ឆ្នាំ​ទៅ​ហើយ។ ​អតីត​កីឡាករ Wigan ​រូប​នេះ ​ត្រូវ​បាន​លោក Sir Alex Fugerson ​ជឿ​ជាក់​យ៉ាង​ខ្លាំង ​និង​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ Premier League ​បាន​២​ដង​ផង​​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT