វៀតណាម ​បន្ថែម​ជើង​ហោះហើរ ​ដឹក​អ្នក​គាំទ្រ​​មក​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Suzuki Cup

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​របស់​វៀតណាម ចាប់​ផ្ដើម​បន្ថែម​ជើង​ហោះហើរ​១៤​ទៀត ​ដើម្បី​ដឹក​អ្នក​ដំណើរ​របស់​​ខ្លួន​ពី​បណ្ដា​ខេត្ត ក្រុង​នានា ​ដើម្បី​មក​លើក​ទឹក​ចិត្ត​កីឡាករ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ​ទល់​ក្រុម​ម៉ាឡេស៊ី។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​សម្រួល​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​មាន​ចិត្ត​ចង់​ទស្សនា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​នៅ​ក្រុង​ហាណូយ។ ក្រុម​វៀតណាម រំពឹង​ថា​អ្នក​គាំទ្រ​នឹង​ជួយ​ពួកគេ​ឱ្យ​បាន​ច្រើន​បំផុត ​ក៏​ដូចជា​ផ្ដល់​កម្លាំង​ចិត្ត​ខ្លាំង ដើម្បី​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​ឱ្យ​បាន ត្បិត​អី​នេះ​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មួយ​ដែល​វៀតណាម​មាន​ទំនុក​ចិត្ត​ខ្លាំង។

រំលឹក​ថា​នៅ​ជើង​ទី​១​កន្លង​ទៅ ​ទឹក​ដី​ម៉ាឡេស៊ី ​មាន​អ្នក​គាំទ្រ​៨​ម៉ឺន​នាក់​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Bukit Jahil ​។ ខណៈ​ដែល​លទ្ធផល​វិញ គឺ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ជើង​ទី​២​វិញ នឹង​លេង​នា​ថ្ងៃ​ស្អែក​នេះ ​វេលា​ម៉ោង​៧​:៣០​នាទី​យប់ ​នៅ​កីឡដ្ឋាន My Dinh ​ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៤​ម៉ឺន​នាក់៕ប្រភពFoxsportsasia

  • វៀតណាម ​បន្ថែម​ជើង​ហោះហើរ ​ដឹក​អ្នក​គាំទ្រ​​មក​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Suzuki Cup