ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី៦ បានបន្តដំណើរប្រកួតយ៉ាងរលូន ប៉ុន្តែក្រុមខ្លាំងជាច្រើនត្រូវខកចិត្តបន្ទាប់ពីបើកសមរភូមិវាលស្មៅពេញ៩០នាទី។
ក្រុមបឹងកេតអែហ្វស៊ី បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ជាមួយអគ្គិសនីកម្ពុជា។ ចំណែក ក្រសួងការពារជាតិ ត្រូវណាហ្គាស៊ុត២គ្រាប់យក៣ពិន្ទុដល់ក្នុងផ្ទះ។ ចំពោះ វិសាខា បានភ្លាត់ចាញ់អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ ដ៏គួរឲ្យភ្ញាក់ផ្អើល។ ងាកទៅ ភ្នំពេញក្រោនវិញ បានត្រឹមស្មើ AEU ១ទល់និង១ នៅមុខអ្នកគាំទ្រនាកីឡដ្ឋាន RSN។
យ៉ាងណាក្តី ព្រះខ័នរាជស្វាយរៀង យកបាន៣ពិន្ទុពីសូលទីឡូអង្គរ តាមរយៈជ័យជម្នះ ២-១។ដោយឡែក វេស្ទើនភ្នំពេញ នឹងធ្វើដំណើរទៅប៉ះ អង្គរថៃហ្គឺ នាថ្ងៃស្អែកនៅកីឡដ្ឋានស្វាយធំ។