AC Milan ដែលជាក្លឹបធ្លាប់មានប្រវត្តិខ្លាំងនៅអឺរ៉ុបនោះ ពេលនេះបានធ្លាក់ចេញពីពានរង្វាន់ Europa League បាត់ទៅហើយ ក្រោយពីចាញ់ក្រុម Olympiakos ៣-១ នៅយប់មិញនេះ។
ការប្រកួតយប់មិញនេះ គេគិតថា AC Milan គឺមានភាគរយឡើងច្រើនទៅហើយ ប៉ុន្តែចុងក្រោយបែរជាភ្លាត់ចាញ់ដល់ទៅ ៣-១ ទៅវិញ។ ខណៈដែលការប្រកួតនេះ ក្រុម របស់ក្រិក ត្រូវការឈ្នះចាប់ពី ២-០ ឬ៣-១ នេះឯង ទើបពួកគេមានឱកាសឡើងទៅវគ្កបន្ដបាន។ លទ្ធផល ក្រុម Olympiakos ពិតជាធ្វើបានសម្រេចមែន ហើយទម្លាក់ក្រុមជើងឯក UCL ៧សម័យកាលបាន។
នេះគឺជាលើកដំបូងហើយដែល AC Milan ធ្លាក់ត្រឹមវគ្គចែកពូលពានទ្វីបអឺរ៉ុបគិតចាប់ពីរដូវកាល ២០០០ មក៕ប្រភពBBC