សហព័ន្ធកីឡាបាល់ទាត់ថៃ សម្ពោធជាផ្លូវការនូវសមាគមន៍កីឡាបាល់ទាត់អាជីព ( PFA ) របស់ខ្លួន

កាលពីថ្ងៃពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់របស់ថៃ បានរៀបចំពិធីបើកដំណើរការនូវសមាគមន៍កីឡាបាល់ទាត់អាជីពថៃ ( Professional Footballer’s Association ) ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់កីឡាករថៃ ។អតីតអ្នកចាំទីក្រុមជម្រើសជាតិថៃ Sinthaweechai Hattharirattanakool នឹងក្លាយជាប្រធានទីមួយ នៃស្ថាប័ននេះ គ្រាដែលប្ឬធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានអះអាងថា គ្មាននរណាម្នាក់សាកសមជាងអ្នកចាំទីរូបនេះឡើយ ព្រោះរូបគេមានបទពិសោធន៍ច្រើន ។

ការបង្កើតឡើងនូវសមាគមន៍នេះ គឺដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងរវាងកីឡាករ និងក្លិប ដោយមិនចាំបាច់ត្រូវបញ្ជូនទៅកាន់តុលាការឡើយ គឺសមាគម៍នេះនឹងដើរតួនាទីជាអាជ្ញាកណ្តាលតែម្តង ។Sinthaweechai ថ្លែងថា ៖ « យើងនឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីការពារសិទ្ធិរបស់កីឡាករ ហើយថែមទាំងបម្រើដល់អ្នកដែលត្រូវការដំបូន្មាន និងជំនួយផងដែរ » ។

គួររំលឹកថា កម្មវិធីបើកសម្ពោធសមាគមន៍កីឡាបាល់ទាត់អាជីពថៃ នេះ ត្រូវបានធ្វើឡើង ដោយមានការចូលរួមពីសំណាក់មន្រ្តីកំពូលៗ និងកីឡាករជាច្រើន ពីប្រទេសមួយចំនួន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT