Liverpool ​បាត់​បង់​ខ្សែ​ការពារ​ម្នាក់​ទៀត ​មុន​ប៉ះ Man Utd ​ចុង​សប្ដាហ៍​នេះ

Joel Matip ​ខ្សែ​ការពារ​សំខាន់​របស់​ក្រុម Liverpool ​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ដែល​តម្រូវ​ឱ្យ​គេ ​ចាកចេញ​ពី​ទីលាន​ប្រកួត​រហូត​ដល់​៦​សប្ដាហ៍​ឯ​ណោះ។

របួស​នេះ​កើត​ឡើង ពេល​ក្រុម Liverpool ​លេង​ទល់​ក្រុម Napoli ​កាល​ពី​ម្សិលមិញ​នេះ។ ដោយ Matip ​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ Kalidou Koulibaly ​ហើយ​ក៏​រង​របួស​នេះ​តែ​ម្ដង​។ ​ក្រុម​គ្រូ​ពេទ្យ​របស់​ហង្ស​ក្រហម​បាន​បញ្ជាក់​ថា​របួស​នេះ​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់ ទើប​បណ្ដាល​ឱ្យ​រូបគេ​ត្រូវ​សម្រាក​រហូត​ដល់​៦​សប្ដាហ៍​ដូច្នេះ។ ដោយ​៦​សប្ដាហ៍​នេះ ​កីឡាករ​លេង​ឱ្យ​ជម្រើស​ជាតិ​កាមេរ៉ូន​រូប​នេះ ​នឹង​មិន​អាច​ជួយ​ក្រុម Liverpool ​ដល់​១០​ប្រកួត​ឯ​ណោះ។

នៅ​ពេល​នេះ​ដែរ ​ក្រុម​របស់​លោក Klopp ​កំពុង​ជួប​វិបត្តិ​ខ្សែ​ការពារ​ហើយ ដោយ ​Joe Gomez ​បាន​បាក់​ជើង​តាំង​ពី Liverpool ​ឈ្នះ ​Burnleyy ៣-១ ​ក្នុង​លីគ​អង់គ្លេស។ ដូច្នេះ ​ក្រុម​កំពូល​តារាង​មួយ​នេះ ​បាន​បាត់​បង់​កីឡាករ​សំខាន់​នៅ​តំបន់​ការពារ​ដល់​ទៅ​២​នាក់ ​មាន​រយៈ​ពេល​ប្រហាក់​ប្រហែល​គ្នា​​ក្នុង​ការ​ព្យាបាល​របួស​នេះ​តែ​ម្ដង។ ដោយ​ឡែក​នៅ​ចុង​សប្ដាហ៍​នេះ Liverpool ​នឹង​ត្រូវ​ប៉ះ​ជាមួយ Man Utd ​ទៀត ​ដែល​ជា​ប្រកួត​សំខាន់​មួយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT