Ronaldo ​សប្បាយ​ចិត្ត ​បើ​ទោះ​ចាញ់ Young Boys ​យប់មិញ​ក៏​ដោយ

Juventus ​បាន​បរាជ័យ​ក្នុង​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ខ្លួន ដោយ​ចាញ់​ក្រុម Young Boys ​ក្នុង​លទ្ធផល ២-១។ ប៉ុន្តែ​តាម​លទ្ធផល​នេះ ​ពួកគេ​នៅ​តែ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​ដដែល។

ចំពោះ​ការ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម ​និង​ចាញ់​នៅ​ប្រកួត​ចុង​ក្រោយ​នេះ​ដែរ ​Ronaldo ​ដែល​ជា​កីឡាករ​ថ្មី​របស់ Juventus ​បាន​និយាយ​ថា​៖ “ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​បាន​ឡើង​ទៅ​វគ្គ​បន្ដ។ វា​ជា​ដំណើរ​ការ​មួយ ​ដែល​ខ្ញុំ​ដឹង​ច្បាស់​ថា​យើង​នឹង​ធ្វើ​ទៅ​បាន។ យើង​ជា​ក្រុម​មួយ​ដែល​មាន​ភាព​រឹងម៉ាំ ​និង​ឆន្ទៈ​ដើម្បី​ឈ្នះ។ ​ចំពោះ​ការ​ចាញ់ Young ​នេះ ​ខ្ញុំ​មាន​ឱកាស​ល្អ​ៗ​ច្រើន​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ ​នេះ​គឺ​ជា​បាល់ទាត់ អ្វី​ក៏​អាច​កើត​មាន​បាន​ដែរ”។

​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ នៅ​ប្រទេស​ស្វីស។ ដោយ​ក្រុម Juventus ​អាច​ប៉ះ​ជាមួយ​ក្រុម​ Ajax, Atlético, Liverpool, Lyon, Schalke ​និង​ Tottenham៕ ប្រភពGoal

  • Ronaldo ​សប្បាយ​ចិត្ត ​បើ​ទោះ​ចាញ់ Young Boys ​យប់មិញ​ក៏​ដោយ