ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ UEFA Champions League បានឈានដល់ប្រកួតបញ្ចប់ហើយកាលពីយប់មិញនេះ ប៉ុន្តែបែរជាក្រុមខ្លាំងៗនាំគ្នាចាញ់ការប្រកួតស្ទើរទាំងអស់ទៅវិញ។
Real Madrid បានបរាជ័យក្រោមថ្វីជើង CSKA Moskva ក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះ។ ដែលនេះជាកំណត់ត្រាអាក្រក់មួយរបស់ពួកគេផងដែរ។ ចំណែកឯក្រុម Juventus វិញ បែរជាចាញ់ក្រុមYoung Boys ក្នុងលទ្ធផល ២-១ ដែរ ស្របពេលក្រុម Manchester United វិញ បរាជ័យក្រោមថ្វីជើង Valencia ក្នុងលទ្ធផល ២-១ ដូចគ្នា។
ដោយឡែកបើទោះជាបរាជ័យយ៉ាងនេះមែន ប៉ុន្តែក្រុមទាំង៣ខាងលើនេះ គឺបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមរួចជាស្រេចទៅហើយ។ ដោយប្រកួតចុងក្រោយយប់មិញនេះ គ្រាន់តែជាប្រកួតបង្គ្រប់កិច្ចសម្រាប់ពួកគេប៉ុណ្ណោះ៕ប្រភពDailyMail