រឿងចម្រូងចម្រាសនៃទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង ឥលូវក្រសួងអប់រំ បានចាត់តាំងគណកម្មការ ចុះត្រួតពិនិត្យហើយ !!!

កាលពីដើមខែធ្នូ កន្លងទៅថ្មីៗនេះ មានរឿងចម្រូងចម្រាសរវាងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ ពាក់ព័ន្ធទៅនឹងករណីបិទទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង មិនឱ្យមានការលេងបាល់តទៅទៀតទេ ក្រោមហេតុផល អាចបង្ករគ្រោះថ្នាក់ចរាចរណ៍ និងរំខានដល់អង្គភាពជុំវិញនោះ ក្នុងការបំពេញភារកិច្ច។

ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញលិខិតឧទ្ទេសនាម ដោយតែងតាំងថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃក្រសួង ជាគណកម្មការ ដើម្បីចុះត្រួតពិនិត្យដោះស្រាយបញ្ហាទីលានកីឡាបាល់ទាត់ខេត្តកំពង់ឆ្នាំងនោះ ។

តាមលិខិតនោះផងដែរ ក្រុមគណកម្មការដែលមានសមាសភាព មន្រ្តី ១២រូប ក្រោមការដឹកនាំរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំផ្ទាល់ នឹងចុះទៅត្រួតពិនិត្យ នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ៕

  • រឿងចម្រូងចម្រាសនៃទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង ឥលូវក្រសួងអប់រំ បានចាត់តាំងគណកម្មការ ចុះត្រួតពិនិត្យហើយ !!!