Klopp ​៖​បើ​ដឹង​ថា Alisson ​ល្អ​យ៉ាង​នេះ ​ខ្ញុំ​នឹង​ឱ្យ​តម្លៃ​ខ្លួន​គេ​គុណ​នឹង​ពីរ​

ក្រុម Liverpool ​បាន​ឡើង​ទៅ​វគ្គ​បន្ដ Champions League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Napoli ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ។ក្នុង​ការ​ប្រកួត​យប់មិញ​គេ​សង្កេត​ឃើញ​ថា​ក្រុម​ហង្ស​ក្រហម ​រង​សម្ពាធ​ច្រើន​ក្រោយ​ពី​នាំ​មុខ​ក្រុម Napoli ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​មិន​ជា​បញ្ហា​នោះ​ទេ។ ត្បិត​អី​ពួកគេ​មាន​អ្នក​ចាំ​ទី​ល្អ​ម្នាក់​គឺ Alisson ​ដែល​បាន​សង្គ្រោះ​បាល់​ច្រើន​មែនទែន​។ ជាក់​ស្ដែង​នៅ​នាទី​៩៣​នោះ ​ក្រុម Napoli ​មាន​ឱកាស​មាស​១​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​មិន​អាច​ធ្វើ​បាន​សម្រេច​ទៅ​វិញ។

ក្រោយ​ចប់​ការ​ប្រកួត ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “Alisson ​ពិត​ជា​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នេះ។ បើ​ខ្ញុំ​ដឹង​ថា​គាត់​ល្អ​អីចឹង ​ខ្ញុំ​ប្រហែល​ជា​ទិញ​គាត់​ក្នុង​តម្លៃ​គុណ​នឹង​ពីរ​ឯ​ណោះ។ គាត់​សង្គ្រោះ​បាល់​១​គ្រាប់​នោះ ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ​ហើយ​វា​ជា​ជ័យជម្នះ​របស់​យើង​តែ​ម្ដង”។

ក្នុង​ពូល​នេះ Liverpool ​បាន​ដឹក​ដៃ​ក្រុម PSG ​ឡើង​​វគ្គ​១៦​ក្រុម ​ស្រប​ពេល Napoli ​ធ្លាក់​ចេញ​បាត់​ទៅ​ហើយ ​ក្រោយ​ពី​មិន​អាច​ស្វែង​រក​ពិន្ទុ​បាន៕ប្រភពDailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT