សល់មួយជំហានទៀត ក្លឹបព្រះខ័នរាជនឹងនាំមោទកភាពជាតិ ជូនកម្ពុជា

ពាក្យថាមិនអាចទៅរួចហាក់មិនមាននៅក្នុងវចនានុក្រមរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងឡើយសម្រាប់ការប្រកួតប្រជែងនៅលើឆាកអន្តរជាតិឆ្នាំនេះ។ បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងការបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challeage League កាលពីឆ្នាំមុន ពេលនេះក្លឹបតំណាងដ៏ខ្លាំងពូកែរបស់កម្ពុជា បានមកឈរនៅមាត់ទ្វារប្រវត្តិសាស្ត្រនេះ សារជាថ្មីម្ដងទៀត ពោលគឺនៅសល់តែមួយជំហានដ៏ធំនេះទៀតតែប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់កម្រិតទ្វីបជាលើកដំបូង។

រាត្រីសម្រេចជោគវាសនា នៅលើទឹកដីប្រទេសគុយវ៉ែត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា) ពិភពបាល់ទាត់អាស៊ីនឹងសម្លឹងមកមើលការតស៊ូរបស់ទ័ពព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challeage League ។ ការប៉ះជាមួយក្រុមម្ចាស់ផ្ទះ Kuwait SC មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែកន្លងមក ស្វាយរៀងបានបង្ហាញរួចមកហើយថា ស្មារតីសាមគ្គី និងបច្ចេកទេសលេងដ៏រស់រវើក អាចយកឈ្នះលើក្រុមខ្លាំងៗក្នុងតំបន់បានយ៉ាងអស្ចារ្យ ។

នេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការវិនិយោគយ៉ាងត្រឹមត្រូវ និងការលះបង់ចេញពីបេះដូងរបស់អ្នកពាក់ព័ន្ធទាំងអស់របស់ក្លឹបទាំងមូលតែម្ដង។

ថ្វីត្បិតតែនេះមិនមែនជាលើកដំបូងដែលក្លឹបបាល់ទាត់កម្ពុជា បានធ្វើឱ្យទង់ជាតិខ្មែរគ្រវីយ៉ាងខ្ពស់ត្រដែតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ របស់អាស៊ីក៏ដោយ ប៉ុន្ដែនេះជាគោលដៅដ៏ធំក្នុងការនាំយកពានកម្រិតអន្តរជាតិមកកាន់ទាំងដីប្រទេសកម្ពុជាជាលើកដំបូង។

ជ័យជម្នះនេះនឹងក្លាយជាកម្លាំងចិត្តដ៏មហិមាសម្រាប់យុវជនជំនាន់ក្រោយ និងជាការបើកទំព័រថ្មីសម្រាប់វិស័យបាល់ទាត់អាជីពនៅកម្ពុជា។ កំលាំងគាំទ្រពីចម្ងាយរបស់ប្រជាជនកម្ពុជា
សម្រែកជ័យឃោស និងការបួងសួងពីសំណាក់អ្នកគាំទ្ររាប់លាននាក់នៅទូទាំងប្រទេសកម្ពុជា នឹងក្លាយជាថាមពលជំរុញទឹកចិត្តឱ្យកីឡាករគ្រប់រូបរត់មិនចេះហត់ និងតស៊ូដល់នាទីចុងក្រោយ។

កម្ពុជាជឿជាក់លើអ្នក! ព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យបេះដូងខ្មែរទាំង ១៧ លាននាក់នៅយប់នេះ។

សូមបងប្អូនជនរួមជាតិត្រៀមខ្លួនចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ក្លឹបតំណាងកម្ពុជាយើង ដើម្បីនាំយកពានរង្វាន់ និងមោទកភាពជាតិមកកាន់មាតុភូមិវិញ។ ជោគជ័យនៅកៀកបង្កើយ សល់តែមួយជំហានទៀតប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀងនឹងជោគជ័យ។

ស៊ូស៊ូកម្ពុជា ស៊ូស៊ូក្លឹបព្រះខ័នរាជស្វាយរៀង ។

ប្រភព បរទេស