អ្នកគាំទ្រ Real Madrid ២៥០,០០០ នាក់បានចុះហត្ថលេខាលើញត្តិដេញ Mbappe ចេញ

អ្នកគាំទ្រក្លឹប Real Madrid បានបង្ហាញកំហឹងយ៉ាងខ្លាំងចំពោះការចុះហត្ថលេខាលើកំពូលតារាបាល់ទាត់ Kylian Mbappe ខណៈដែលក្លឹបកំពុងត្រៀមរបូតពានរង្វាន់ La Liga ទៅឱ្យគូសត្រូវម៉ឺនឆ្នាំគឺក្រុម Barcelona នៅក្នុងការប្រកួត El Clasico នាពេលខាងមុខដ៏ខ្លីនេះ។

បច្ចុប្បន្ន ក្រុមយក្សកាតាឡាន់ Barcelona កំពុងឈរនៅកំពូលតារាងដោយនាំមុខ ១១ ពិន្ទុ ហើយមានតែការជៀសផុតពីលទ្ធផលស្មើជាមួយក្រុម Espanyol ប៉ុណ្ណោះ ដែលធ្វើឱ្យ Real Madrid មិនទាន់ត្រូវឃើញគូប្រជែងរបស់ខ្លួនលើកពាននៅចុងសប្តាហ៍នេះ។

ខណៈដែលក្រុមអធិរាជស Los Blancos ត្រៀមនឹងជួបប្រទះរដូវកាលដែលគ្មានពានរង្វាន់ជាលើកទី២ ចាប់តាំងពីរដូវកាល ២០០៩-១០ មក កំហឹងរបស់អ្នកគាំទ្របានតម្រង់ទៅរកប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ទោះបីជា Mbappe កំពុងសម្រាកព្យាបាលរបួសសាច់ដុំជើងឆ្វេងក៏ដោយ។
ជំនួសឱ្យការមកទស្សនាការប្រកួតជាមួយ Espanyol នៅក្បែរទីលាន ម្ចាស់ពានរង្វាន់ World Cup រូបនេះបានជ្រើសរើសធ្វើដំណើរទៅកាន់កោះ Sardinia ជាមួយមិត្តស្រីរបស់គេគឺតារាសម្តែងអេស្ប៉ាញ Ester Exposito ដែលពួកគេត្រូវបានគេថតជាប់រូបភាពកំពុងហាលថ្ងៃនៅលើទូកកម្សាន្តយ៉ាងសប្បាយ។

នៅលើបណ្តាញសង្គម អ្នកគាំទ្របានចាប់ផ្តើមបង្ហោះរូបភាពដែលមានសរសេរថា ‘Fuera’ ឬ ‘Mbappe ចេញទៅ’ ហើយសូម្បីតែមិត្តរួមក្រុមរបស់គេក៏ត្រូវបានគេគិតថា មានអារម្មណ៍មិនល្អចំពោះការសម្រេចចិត្តទៅដើរកម្សាន្តក្នុងអំឡុងពេលដ៏សំខាន់នៃរដូវកាលនេះ ដែលធ្វើឱ្យគេមានគម្លាតពីបន្ទប់ផ្លាស់សម្លៀកបំពាក់ នេះបើយោងតាមសារព័ត៌មាន AS។

នៅក្នុងប្រទេសអេស្ប៉ាញ មានការយល់ឃើញថានេះជារឿងដែលមិនអាចយល់បាន ចំពោះការទៅកម្សាន្តនៅប្រទេសអ៉ីតាលីរបស់ Mbappe ទោះបីជាគេបានត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃចន្ទក៏ដោយ។

លើសពីនេះ ញត្តិមួយត្រូវបានបង្កើតឡើងតាមអ៉ីនធឺណិតដើម្បីដេញ Mbappe ចេញ ដោយមានខ្លឹមសារថា៖ “អ្នកគាំទ្រ Madrid ទាំងអស់ ចូរធ្វើឱ្យគេឮសំឡេងរបស់អ្នក។ ប្រសិនបើអ្នកជឿថាការផ្លាស់ប្តូរគឺជារឿងចាំបាច់ កុំនៅស្ងៀម ចូរចុះហត្ថលេខាលើញត្តិនេះ ហើយឈរឈ្មោះសម្រាប់អ្វីដែលអ្នកគិតថាល្អបំផុតសម្រាប់អនាគតរបស់ក្លឹប”។

គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ញត្តិនេះមានអ្នកចុះហត្ថលេខាចំនួន ២៥៣,០០០ នាក់ហើយ។ ទោះជាយ៉ាងណា តាមការមើលឃើញពីខាងក្រៅ លោក Alvaro Arbeloa អ្នកចាត់ការទូទៅរបស់ Real Madrid បានចេញមកការពារកីឡាកររបស់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានជ័យជម្នះ ២-០ កាលពីចុងសប្តាហ៍ ដោយនិយាយថា Mbappe បានធ្វើតាមពិធីការត្រឹមត្រូវ។

លោកបានមានប្រសាសន៍ថា៖ “រាល់ការរៀបចំទាក់ទងនឹងកីឡាករដែលមានរបួស គឺត្រូវបានត្រួតពិនិត្យដោយក្រុមគ្រូពេទ្យរបស់ Real Madrid ដែលជាអ្នកកំណត់ថាពេលណាពួកគេត្រូវមកទីលានហ្វឹកហាត់ Valdebebas ហើយពេលណាដែលមិនចាំបាច់។ ក្នុងពេលទំនេររបស់គេ Mbappe អាចធ្វើអ្វីដែលគេយល់ថាសមរម្យ ដូចកីឡាករដទៃទៀតដែរ”។

ប៉ុន្តែយោងតាមសារព័ត៌មាន L’Equipe ទោះបីជាការទៅកម្សាន្តនោះត្រូវបានអនុញ្ញាតឬអត់ ក៏វានៅតែបង្កឱ្យមានការខឹងសម្បារពីមិត្តរួមក្រុមដែរ ដោយបុគ្គលក្នុងក្លឹប Bernabeu ត្រូវបានគេនិយាយថាមានការខកចិត្តចំពោះការខ្វះការយល់ដឹងពីកាលៈទេសៈរបស់គេ ក្នុងអំឡុងពេលដែលក្លឹបកំពុងជួបការលំបាក។
យោងតាមសារព័ត៌មានបារាំងដដែល Mbappe ត្រូវបានគេមើលឃើញថាទទួលបានការអនុគ្រោះខ្លាំងពេកនៅក្នុងរាជធានីអេស្ប៉ាញ ចាប់តាំងពីគេបានផ្ទេរពី Paris Saint-Germain ក្នុងឆ្នាំ ២០២៤។

ជម្រើសរបស់គេក្នុងការសេពគប់តែជាមួយមិត្តរួមជាតិបារាំងនៅក្នុងក្រុម និងហេតុការណ៍ដូចជាការមកយឺតក្នុងពេលទទួលទានអាហារជួបជុំក្រុម ក៏ត្រូវបានគេគិតថាជាសញ្ញានៃភាព អាត្មានិយមខ្លាំងពេក ផងដែរ។

កាលពីខែមុន Daily Mail Sport បានរាយការណ៍ថា Mbappe ត្រូវបានអតីតតារាបាល់ទាត់ជម្រើសជាតិបារាំង លោក Emmanuel Petit ចោទប្រកាន់ថាបានធ្វើឱ្យ “បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Real Madrid ពោរពេញដោយភាពអាត្មានិយម”។

ភាពរកាំរកូសបន្ថែមទៀតអាចកើតមានឡើងកាលពីពីរសប្តាហ៍មុន នៅពេលដែល Mbappe បានចុច Like រួចក៏ Unlike វិញលើរូបភាពដែលផ្សារភ្ជាប់លោក Jose Mourinho ទៅនឹងតំណែងអ្នកចាត់ការទូទៅរបស់ក្លឹបសម្រាប់រដូវកាលក្តៅនេះ។

នៅពេលត្រូវបានសួរអំពីសកម្មភាពលើបណ្តាញសង្គមរបស់កីឡាករឆ្នើមរូបនេះ លោក Arbeloa ដែលជាអ្នកចាត់ការបណ្តោះអាសន្នបាននិយាយថា៖ “ខ្ញុំមិនខ្វល់ទេ ទោះបីជា Mbappe ចូលចិត្ត Mourinho, Julia Roberts ឬអ្នកណាក៏ដោយ”។

Mbappe និងនាង Exposito ត្រូវបានគេជឿថាបានទាក់ទងគ្នាចាប់តាំងពីដើមឆ្នាំនេះមក ដោយអ្នកទាំងពីរត្រូវបានគេឃើញជាមួយគ្នានៅទីក្រុងប៉ារីស អំឡុងព្រឹត្តិការណ៍ Fashion Week កាលពីខែមីនាកន្លងទៅ។

ប្រភព បរទេស