Cristiano Ronaldo៖ ទីបញ្ចប់អាជីពរបស់ខ្ញុំកំពុងខិតជិតមកដល់ហើយ តស់! រីករាយជាមួយការប្រកួតនីមួយៗ

បន្ទាប់ពីជ័យជម្នះ ២-០ លើក្រុម Al-Ahli កាលពីថ្ងៃពុធសប្តាហ៍មុន រួមទាំងការស៊ុតបញ្ចូលទីមួយគ្រាប់ដើម្បីបន្តពង្រីកកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួន Cristiano Ronaldo បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន CanalGOATBR។

កំពូលតារាបាល់ទាត់ព័រទុយហ្គាល់រូបនេះ បានបង្ហើបពីចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹងការបញ្ចប់អាជីព ឥទ្ធិពលរបស់លោកលើមនុស្សជំនាន់ផ្សេងៗគ្នា និងមហិច្ឆតាក្នុងការបន្តប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុត។

ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបាននិយាយដោយត្រង់ៗអំពីអនាគតរបស់ខ្លួន និងបានទទួលស្គាល់ថាទីបញ្ចប់គឺកាន់តែខិតជិតមកដល់ហើយ។ លោកបានសារភាពថា៖

“ទីបញ្ចប់នៃអាជីពរបស់ខ្ញុំកំពុងខិតជិតមកដល់ហើយ… ចូរយើងរីករាយនឹងការប្រកួតនីមួយៗ”។

ទោះជាយ៉ាងនេះក្តី គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្រេកឃ្លានក្នុងការប្រកួតប្រជែងរបស់លោកនៅតែមិនផ្លាស់ប្តូរ៖

“អាជីពរបស់ខ្ញុំពិតជាអស្ចារ្យណាស់ ហើយខ្ញុំចង់ឱ្យវាបន្តបែបនេះទៀត។ ខ្ញុំនៅតែរីករាយនឹងខ្លួនឯង ខ្ញុំនៅតែបន្តស៊ុតបញ្ចូលទី”។

ក្រៅពីកំណត់ត្រាបុគ្គល Cristiano Ronaldo ក៏បានផ្តោតលើគោលដៅរួមរបស់ក្រុម និងលទ្ធភាពក្នុងការឈ្នះពានរង្វាន់ Saudi Pro League ជាមួយ Al Nassr ផងដែរ៖

“ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺការឈ្នះ។ ហើយពួកយើងពិតជាចង់ឈ្នះពានលីគខ្លាំងណាស់”។ នាពេលបច្ចុប្បន្ន ក្រុមមកពីអារ៉ាប៊ីសាអូឌីតមួយនេះ កំពុងឈរនៅកំពូលតារាង ដោយនាំមុខក្រុម Al-Hilal ចំនួន ៨ ពិន្ទុ (ទោះបីជាលេងលើសមួយប្រកួតក៏ដោយ)។

Cristiano Ronaldo ក៏បានរំលឹកពីឥទ្ធិពលរបស់លោកលើវិស័យបាល់ទាត់ និងលើមនុស្សជំនាន់ផ្សេងៗគ្នាដែលបានតាមដានលោកប្រកួត៖

“ខ្ញុំបន្តលេងមិនត្រឹមតែសម្រាប់មនុស្សជំនាន់នេះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំនាន់មុន និងជំនាន់ក្រោយៗទៀតផងដែរ។ ខ្ញុំរីករាយជាមួយវាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយប្រកួតទៅមួយប្រកួត ពីមួយឆ្នាំទៅមួយឆ្នាំ សូម្បីតែឥឡូវនេះនៅពេលដែលខ្ញុំខិតជិតដល់ទីបញ្ចប់នៃអាជីពរបស់ខ្ញុំក៏ដោយ។ នោះគឺជាការពិត”។

ក្នុងវ័យ ៤១ ឆ្នាំ Cristiano Ronaldo នៅតែបន្តប្រកួតប្រជែងជាមួយនឹងមហិច្ឆតាដដែលដូចដែលលោកធ្លាប់មាន៖ គឺការស៊ុតបញ្ចូលទី ការឈ្នះ និងការបន្សល់ទុកនូវស្នាមដានរបស់ខ្លួន។ ទីបញ្ចប់ពិតជាកំពុងខិតជិតមកដល់មែន ប៉ុន្តែដរាបណាលោកនៅតែមានវត្តមាននៅលើទីលាន មហិច្ឆតារបស់លោកហាក់ដូចជាមិនទាន់មានថ្ងៃផុតកំណត់នោះទេ ៕

ប្រភព បរទេស