មហិច្ឆតា Arsenal ពីក្ដីសុបិន្តពាន ៤ ក្នុងមួយរដូវកាល មកសុំត្រឹមតែមួយក៏បានក៏ពិបាក

Arsenal! Arsenal! គឺជាឈ្មោះមួយដែលបានធ្វើឱ្យរង្គើពិភពបាល់ទាត់តាំងដើមរដូវកាលមកម្ល៉េះ។ ជាមួយនឹងទម្រង់លេងមុតស្រួចដ៏អស្ចារ្យ និងការរៀបចំក្រុមយ៉ាងល្អឥតខ្ចោះពីលោក Mikel Arteta ហើយពេលនោះក្តីស្រមៃដ៏ធំមួយបានបង្កើតឡើង។ នោះគឺការតាមប្រមាញ់ពានរង្វាន់ទាំង ៤ ក្នុងមួយរដូវកាល ។ ហើយអ្នកគាំទ្រកាំភ្លើងធំគ្រប់រូបសុទ្ធតែហ៊ានស្រមៃថា ឆ្នាំនេះគឺជាឆ្នាំមាសរបស់ពួកគេផងដែរ ។

ប៉ុន្តែ_នៅក្នុងពិភពបាល់ទាត់មិនអាចងាយស្រួលដូចការគិតនោះទេ។ កាលវិភាគការប្រកួតដ៏មមាញឹក ការរងរបួសរបស់កីឡាករសំខាន់ៗ និងកម្រិតស្តង់ដារដ៏ខ្ពស់របស់ក្របខ័ណ្ឌ Premier League ក៏ដូចជា Champions League បានចាប់ផ្តើមសាកល្បងភាពធន់-មាំ-តាន់របស់ Arsenal។ ដោយពីមួយប្រកួតទៅមួយប្រកួត មហិច្ឆតាដែលធ្លាប់តែនៅខ្ពស់ផុតមេឃ ក៏ចាប់ផ្តើមរង្គោះរង្គើ។ ពានរង្វាន់ Carabao Cup និង FA Cup បានរបូតចេញពីដៃទាំងសោកស្តាយ បន្សល់ទុកត្រឹមតែការប្រជែងក្នុងលីគ និង Champions League ដែលសុទ្ធតែជាសមរភូមិលំដាប់ពិភពលោក។ ឈានចូលដល់ចុងរដូវកាល អ្វីៗកាន់តែតឹងតែង។ សម្ពាធពីគូប្រជែងដូចជា Man City និងក្រុមខ្លាំងៗដទៃទៀត បានធ្វើឱ្យរាល់កំហុសបន្តិចបន្តួច ក្លាយជាវិប្បដិសារីដ៏ធំ។ ពីការសង្ឃឹមពាន ៤ ក្នុងមួយរដូវកាលកាល ឥឡូវនេះសូម្បីតែការចង់បាន ពានតែមួយគត់មកលួងចិត្ត ក៏ក្លាយជារឿងដ៏សែនលំបាក និងហត់នឿយបំផុតរួចបាត់ទៅហើយ។

សម្រាប់ពាន English Premier League ក្ដីសង្ឃឹមហាក់ថយចុះខ្លាំងបន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមគូប្រជែង Man City ដោយ Arsenal នាំមុខសល់ត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមនៅទីក្រុង Manchester មួយនេះនៅសល់មួយប្រកួតក្នុងដៃជាមួយក្រុមបាតតារាង Burnley នៅយប់នេះ។ នេះមានន័យថាបើ Man City ឈ្នះ ពួកគេអាចនឹងឈរកំពូលតារាងជំនួសវិញ ។ ងាកមកមើលក្នុងពានរង្វាន់ Champions League វិញ បើទោះបីជាពួកគេឡើងមកដល់វគ្គ Semi Final ក៏ដោយប៉ុន្ដែការជួបតទល់នឹងក្រុមការពារវាយបកលឿនៗដូចជា AT Madrid មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ហើយអ្វីដែលសំខាន់ទៀតនោះ 2 ក្រុមដែលអាចរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ PSG ឬ Bayern Munich កាន់តែមិនអាចឱ្យពួកគេជប់លៀងមុនបានផងដែរ។

តើ Arsenal អាចជម្នះឧបសគ្គចុងក្រោយ ដើម្បីលើកពានណាមួយបានដែរឬទេ? ឬក៏រដូវកាលនេះនឹងត្រូវបញ្ចប់ដោយដៃទទេម្តងទៀត? ឈរនៅលេខ២បន្ដទៀត ឬយ៉ាងណា? ចុះប្រិយមិត្តយល់ថា Arsenal អាចប្រមូលពានធំៗទាំង២ ដែលនៅសល់នៅសល់បានដែរឬទេ? កុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នា៕

ប្រភព បរទេស