បន្ទាប់ពីក្រុម Arsenal បានយកឈ្នះលើក្រុម Sporting CP ក្នុងជើងទី១ នៃវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League រួចមក លីគកំពូលអង់គ្លេស English Premier League បានឈ្នះកៅអី ៥ ជាផ្លូវការសម្រាប់ការប្រកួត Champions League នារដូវកាលក្រោយ។
នេះគឺជាមោទនភាពសម្រាប់រដូវកាលទីពីរជាប់ៗគ្នា ដែល Premier League ទទួលបានកៅអីបន្ថែមសម្រាប់ការប្រកួតពានរង្វាន់កម្រិតកំពូលអឺរ៉ុបមួយនេះ។ បន្ទាប់ពីជ័យជម្នះក្រៅដីរបស់ក្រុម កាំភ្លើងធំ រកបានពិន្ទុមេគុណសមាគម (association coefficient) របស់ Premier League សម្រាប់រដូវកាលនេះបានកើនឡើងដល់ ២៥.០១៣ ដែលធានាឱ្យពួកគេស្ថិតក្នុងចំណោមតំបន់កំពូលទាំង ២ ក្នុងតារាង និងទទួលបានកៅអីទី ៥ សម្រាប់ UCL រដូវកាលក្រោយ។

La Liga អេស្ប៉ាញ ដែលមាន ៦ ក្រុមនៅសល់ក្នុងការប្រកួតអឺរ៉ុប ឈរនៅលេខ ២ ជាមួយពិន្ទុ ២០.២៨១។
Bundesliga អាល្លឺម៉ង់) ឈរនៅលេខ ៣ ជាមួយពិន្ទុ ១៩.៧១៤។
Primeira Liga (ព័រទុយហ្គាល់) ឈរនៅលេខ ៤ ជាមួយពិន្ទុ ១៨.៩
លទ្ធភាពដែលអង់គ្លេសអាចមានរហូតដល់ ៦ ឬ ៧ ក្រុម
Premier League អាចនឹងទទួលបានកៅអីកាន់តែច្រើនលើសពីនេះ ៖
ករណី ៦ ក្រុម៖ ប្រសិនបើ Aston Villa ដែលបច្ចុប្បន្នឈរលេខ ៤ ក្នុងលីគ ឈ្នះជើងឯក Europa League ប៉ុន្តែមិនបានបញ្ចប់ក្នុងចំណោមក្រុមកំពូល (Top 4) ក្នុងលីគទេនោះ អង់គ្លេសនឹងមាន ៦ ក្រុមចូលរួមក្នុង Champions League រដូវកាល ២០២៦-២៧។

ករណី ៧ ក្រុម៖ លក្ខខណ្ឌដូចគ្នានេះក៏អនុវត្តចំពោះ ក្រុម Liverpool ផងដែរ។ ប្រសិនបើក្រុមទាំងពីរ (Villa និង Liverpool) ឈ្នះពានអឺរ៉ុប ហើយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ៥ និងលេខ ៦ នោះក្រុមដែលឈរនៅលេខ ៧ ក៏អាចនឹងទទួលបានសិទ្ធិទៅលេង UCL នារដូវកាលក្រោយដែរ។
ពោលគឺសូម្បីតែក្រុម Nottingham Forest ដែលបច្ចុប្បន្នកំពុងតស៊ូប្រយុទ្ធដើម្បីគេចចេញពីតំបន់កាត់ចោល ក៏នឹងទទួលបានសិទ្ធិទៅលេង UCL ដែរ ប្រសិនបើពួកគេអាចឈ្នះជើងឯកពានរង្វាន់ Europa League បាន៕
ប្រភព បរទេស
