ប្រវត្តិសាស្ត្រច្រំដែល ឬយ៉ាងណា? ចុងរដូវកាលណា Arsenal មកឈរតែកន្លែងលេខ ២

តើបណ្តាសាររបួសកំពុងតាមលងបន្លាចក្រុម Arsenal សារជាថ្មីមែនទេ? ខណៈដែលការប្រជែងពាន Premier League កំពុងឡើងកម្តៅខ្លាំង ស្រាប់តែពេលនេះ លោក Mikel Arteta ត្រូវឈឺក្បាលយ៉ាងខ្លាំង ក្រោយកីឡាករសំខាន់ៗរហូតដល់ ១២ រូប បានរងរបួសក្នុងអំឡុងពេលបំពេញភារកិច្ចឱ្យជម្រើសជាតិ។

បញ្ជីឈ្មោះកីឡាកររបួសដែលគួរឱ្យបារម្ភបំផុតរួមមាន៖ ខ្សែបម្រើកណ្តាល Martin Zubimendi និងបង្គោលដ៏រឹងមាំ Martin Odegaard កំពុងមានបញ្ហាជង្គង់ ហើយ Mikel Merino ទំនងជាត្រូវសម្រាករហូតដល់ចប់រដូវកាលឯណោះ។ចំណែកឯតំបន់ការពារវិញ កំពូលខ្សែការពារ William Saliba, Gabriel Magalhaes, Piero Hincapie និង Jurrien Timber សុទ្ធតែដកខ្លួនពីក្រុមជម្រើសជាតិដោយសារបញ្ហារាងកាយមិនអំណោយផលរៀងៗខ្លួន។ ងាកមកមើលតំបន់ប្រយុទ្ធវិញ កម្លាំងស្នូលទាំង ៣ របស់អង់គ្លេសគឺ Declan Rice, Bukayo Saka និង Noni Madueke បានត្រឡប់មកកាន់ក្លឹបវិញ ដើម្បីព្យាបាលរបួសជាបន្ទាន់។ រីឯខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោរ Eberechi Eze អាចនឹងត្រូវសម្រាកព្យាបាលដល់ទៅ ៦ សប្តាហ៍ ឯណោះ។

ទើបតែរបូតពាន EFL មួយរួចហើយជាមួយ Man City ស្របពេលដែលកាលវិភាគដ៏មមាញឹកគឺ ៥ ប្រកួតក្នុងរយៈពេលតែ ១៥ ថ្ងៃ ខាងមុខ ក្នុងការប្រជែងពាន ៣ ផ្សេងៗគ្នាទៀត តើ Arsenal អាចទប់ទល់នឹងវិបត្តិរបួសដ៏ធំនេះបានដែរឬទេ? ឬមួយក៏ប្រវត្តិសាស្ត្រចាស់នឹងត្រឡប់មកវិញ ដែល Arsenal តែងតែរបូតពាននៅដំណាក់កាលចុងក្រោយបែបនេះ?

​តើបងប្អូនជឿថាលោកគ្រូ Arteta អាចស្រោចស្រង់ស្ថានការណ៍នេះបានទេ? ឬមួយដង្ហើមចុងក្រោយនៅតែឈរត្រឹម លេខ ២? កុំភ្លេចបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមទាំងអស់គ្នា ៕

ប្រភព ៖ បរទេស